៣នាក់ត្រូវបានឃាត់ បន្ទាប់ពីបានធ្វើសកម្មភាពចែកចាយ និង ប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្ម

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី11 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 1:36 នាទី ល្ងាច

ស្រុកលើកដែក៖ ជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ឋទៅនឹងករណីចែកចាយ និង ប្រើប្រាស់គ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ដើម្បីកសាងសំណុំរៀងបញ្ជូនទៅកាន់សាលាតំបូង។

        យោងតាមប្រភពសមត្ថកិច្ចស្រុកលើកដែកបានអោយដឹងថាដោយមានការដឹកនាំបញ្ជារពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល​ លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំចុះស្រាវជ្រាវករណី ចែកចាយ និង ប្រើប្រាស់គ្រឿងញៀន នៅចំនុ ភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលើក ខេត្តកណ្ដាល( ជាលទ្ធផល៖ ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៥  និង ៣០នាទីល្ងាចនៅចំណុច៖ ផ្ទះឈ្មោះ គង់ តេងហ៊ួត(ហៅស៊ុ )ស្ថិតក្នុងភូមិ កំពង់ពោធិ៍ ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។-ជនសង្ស័យ០៣នាក់(ឃាត់ខ្លួន)៖១-ឈ្មោះ គង់ តេងហ៊ួត(ហៅ ស៊ុ) ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ មានទីលំនៅ ភូមិ.ឃុំកើតហេតុខាងលើ (មានសារធាតុញៀនក្នុងទឹកនោម) ឃាត់ខ្លួន ។២-ឈ្មោះ ផល ជោគចេង(ហៅ ចេង)ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលើក ខេត្តកណ្ដាល(មានសារធាតុញៀនក្នុងទឹកនោម)ឃាត់ខ្លួន។៣-ឈ្មោះ វិន ប៊ុនណាត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្ដាល(មានសារធាតុញៀនក្នុងទឹកនោម)ឃាត់ខ្លួន។   -វត្ថុតាងដកហូតបានរួមមាន ៖១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសាធាតុញៀនចំនួន ០១ កញ្ចប់តូច២-ទូរស័ព្ទដៃ០២គ្រឿង ម៉ាក SAMSUNG ពណ៌ និង ម៉ាក OPPO ពណ៌ខ្មៅ ៣-សម្ភារះសម្រាប់ប្រើប្រាស់ថ្នាំញៀន និង  ដែកកេះចំនួន ០១៤-ម៉ូតូម៉ាក ស៊ីរុស ពណ៌ សលាយខ្មៅ គ្មានស្លាកលេខ ០១គ្រឿង។

បច្ចុប្បន្ន ៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការ​​ដ្ឋាននគរបាលស្រុកលើកដែកដើម្បីការសាកសួរ  បំភ្លឺ និង  ចាត់ការតាមនិតិវិធី ច្បាប់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម