រកឃើញ​មេរោគ​កូ​វីដ​ពូជ​អង់គ្លេស ទាំង​អ្នកជំងឺ មិនដែល​ធ្វើដំណើរ​ទៅណា​សោះ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី03 ខែមករា ឆ្នាំ2021 ម៉ោង 9:57 នាទី ល្ងាច

ហ្វ្ល​រី​ដា៖ មេរោគ​វីរុស​កូ​វីដ-១៩ប្រភេទ​ថ្មី ដែលមាន​អត្រា​ការឆ្លង​ខ្ពស់ជាង​មុន និង​កំពុងចម្លង​សាយភាយ​ទូទាំងប្រទេស​អង់គ្លេស​នោះ ត្រូវបាន​រកឃើញ​នៅក្នុង​រដ្ឋ​ហ្វ្ល​រី​ដា ដោយ​អាជ្ញាធរ​សុខភាព​សាធារណៈ របស់​រដ្ឋ បាន​បង្ហើប​ឱ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍(ទី៣១) ដែល​នេះ គឺជា​ការរកឃើញ​មេរោគ​វីរុស​ពូជ​អង់គ្លេស លើក​ទី២ ហើយ​នៅក្នុង​សហរដ្ឋអាមេរិក។

អង្គភាព​សុខភាព​សាធារណៈ​របស់​រដ្ឋ​ហ្វ្ល​រី​ដា បាន​បញ្ជាក់ថា អ្នក​ឆ្លង​មេរោគ គឺជា​បុរស​ម្នាក់ វ័យ២០ឆ្នាំ រស់នៅ​ទីក្រុង ម៉ារ​ទីន ខោ​នទី ដែល​មិន​ធ្លាប់មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅណា​ឡើយ និង ២ករណី​ទៀត ដែល​ឆ្លង​មេរោគ​វីរុស​ពូជ​អង់គ្លេស​ដែរនោះ រស់នៅ​រដ្ឋ ខូ​ឡូ​រ៉ា​ដូ និង​ខា​លី​ហ្វ័​រនៀ។
2247

អង្គភាព​សុខភាព​សាធារណៈ​ខាងលើ បាន​ផូ​ស្ត​នៅលើ​ធ្វី​ត​ធើ​រថា “អង្គភាព​កំពុង​ទំនាក់ទំនង​ជាមួយ CDC (មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​រោគ នៃ​សហរដ្ឋអាមេរិក) ដើម្បី​ស៊ើបអង្កេត​អំពី​រឿងនេះ”

កាលពី​ថ្ងៃ​ពុធ(ទី៣០ធ្នូ២០២០) អភិបាលរដ្ឋ​ខា​លី​ហ្វ័​រនៀ លោក​កា​វីន នី​វ​សាំ បាន​ថ្លែងថា មេរោគ​កូ​វីដ-១៩ ពូជ B.1.1.7 នេះ​ត្រូវបាន​រកឃើញ​នៅ​ភាគខាងត្បូង​នៃ​រដ្ឋ​ខា​លី​ហ្វ័​រនៀ។

១ថ្ងៃមុន​ហ្នឹង លោក​អភិបាលរដ្ឋ​ខូ​ឡូ​រ៉ា​ដូ ចា​រេ​ត ផូ​លិ​ស បាន​ថ្លែងថា មេរោគ​វីរុស​ពូជ​ថ្មី ត្រូវបាន​រកឃើញ ខណៈដែល​មន្ត្រី​សុខភាព​សាធារណៈ​ម្នាក់ ថ្លែងថា អង្គភាព​កំពុងធ្វើការ​ត្រួតពិនិត្យ លើ​មនុស្ស​ទី២ ដែល​សង្ស័យថា បាន​ឆ្លង​មេរោគ​នេះដែរ។

HTX COVID Vaccine AM TT 11

ករណី​ទាំងអស់នេះ ត្រូវបាន​រកឃើញ​នៅលើ​មនុស្ស ដែល​មិនបាន​ធ្វើដំណើរ​ទៅណា​ពីមុនមក ទាល់តែសោះ​ក្នុងអំឡុង​ពេលនេះ ការណ៍​នេះ បានបង្ហាញ​ឱ្យឃើញ​អំពី​ការឆ្លង​រាលដាល​លំដាប់​សហគមន៍​របស់​មេរោគ​វីរុស​ពូជ​ថ្មី ពី​មនុស្ស​ទៅកាន់​មនុស្ស នៅក្នុង​សហរដ្ឋអាមេរិក។ អ្នកជំនាញការ ផ្នែក​សុខភាព​សាធារណៈ បាន​ថ្លែងថា ពួកគេ​ជឿថា កូ​វីដ​ពូជ​ថ្មី​នេះ មានឱកាស​ឆ្លង​បាន​ងាយ​ជាង តែ​វ៉ាក់សាំង ដែល​ទើប​បានទទួល​ការអនុម័ត​កាលពីពេលថ្មីៗនេះ ប្រហែលជា​អាច​សាង​ប្រព័ន្ធ​ប្រឆាំង​មេរោគ​វីរុស​នេះ​បាន៕

istock-1214355688


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម