អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៥ខ្នងផ្ទះទាំងព្រឹកនៅក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី31 ខែតុលា ឆ្នាំ2021 ម៉ោង 1:07 នាទី ល្ងាច

ខេត្តព្រះសីហនុៈ មានករណីអគ្គិភ័យឆាបឆេះប្រជាពលរដ្ឋចំនួន 5 ខ្នងនៅក្នុងភូមិ 3 សង្កាត់​លេខ 1 ក្រុងព្រះសីហនុ វេលាម៉ោង 9:30 ព្រឹកថ្ងៃទី 31 ខែតុលាឆ្នាំ២០២១ករណី​អគ្គិភ័យ​ឆាប​នេះ​ជំហានដំបូងបើតាមការឲ្យដឹងពីលោកចៅសង្កាត់ និងអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាករណី​នេះបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីក៏បណ្ដាលឲ្យឆាបឆេះជាបន្តបន្ទាប់រហូតទៅដល់ផ្ទះចំនួន 5 ខ្នង។

លោកសនកុសលអភិបាលរងក្រុង បានចុះមកដល់ទីតាំងក្នុងការជួយអន្ត​រាគមន៍ពន្លត់​អគ្គីភ័យ​ឆេះផ្ទះប្រជាពលរដ្ឋលោកក៏បានលើកឡើងថា សូមឱ្យបងប្អូនប្រជាពលរដ្ឋដែល​ជួប​គ្រោះថ្នាក់ទាំងអស់សូមពង្រឹងស្មារតីព្រោះកម្លាំងអាជ្ញាធរលោកក៏បាននិងកំពុងជួយដោះស្រាយការលំបាកចំពោះមុខ។ហើយលោកក៏បានបញ្ជាក់បន្ថែមថាចំពោះសម្ភារៈ ដូចជាការ​ធ្វើសៀវ​ភៅ​គ្រួសារអត្តសញ្ញាណប័ណ្ណផ្សេងៗលោកនឹងឲ្យ អាជ្ញាធរប៉ុស្តិ៍ស្រង់ឈ្មោះឲ្យបានច្បាស់​លាស់​ដើម្បី​ធ្វើជនបងប្អូនប្រជាពលរដ្ឋវិញ ហើយលោកក៏បានផ្តាំផ្ញើឲ្យបងប្អូន​ជនរងគ្រោះដោយអគ្គី​ភ័យ​ឆាប់ឆេះលំនៅឋាន ទាំងអស់ ត្រូវតាំងចិត្តស្មារតី កសាងគ្រួសារឡើងវិញនិង​មានការប្រុង​ប្រយ័ត្នកុំធ្វើប្រហែលក្នុងការ ប្រើប្រាស់ចរន្តអគ្គិសនីផ្សេងៗដែលបណ្ដាលមិន​មានបច្ចេកទេស​លក្ខណៈត្រឹមត្រូវអាចបង្កអោយមានករណីគ្រោះអគ្គីភ័យដូចនៅថ្ងៃនេះផ្ទាល់តែម្ដងក្នុង​នោះមា​ន​ការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកងអន្តរាគមន៍ពិសេស សង្គ្រោះបន្ទាន់ rrc711 ក៏បានចូលរួមក្នុងប្រតិបត្តិការពន្ធប្រតិបត្តិការពន្លត់​អគ្គីភ័យនេះផង​ដែរ។​ហើយករណីពន្លត់គ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោង 10 ជាង 10 នាទី​ម៉ោង​ ​11:00។ភ្លាមៗនោះផងដែរលោក ប្រធានក្រុមការងារចុះជួយសង្កាត់លេខ១ បាន​ជួយ​ឧបត្ថម ក្នុងមួយគ្រួសារ១៥ម៉ឺនរៀល និង ឈិត សុផាត ចៅសង្កាត់លេខ១ បាន​ជួយឧបត្ថម ក្នុង​មួយ​គ្រួសារ១០ម៉ឺនរៀល ដើម្បីជួយសំរួលក្នុងការលំបាកជាបណ្តោះអាសន្ន។

        សូមបញ្ចាក់ផងដែរថា ករណីអគ្គីភ័យ ឆេះផ្ទះ ប្រជាពលរដ្ឋរងគ្រោះខូចខាតទាំង​ស្រុងមាន​ចំនួន​៥គ្រួសារ រួមមានឈ្មោះដូចខាងក្រោម:១.ឈ្មោះវួន ទូច ភេទប្រុស អាយុ៥៥ឆ្នាំ ។

២.ឈ្មោះម៉ៅ ប៉ិន ភេទប្រុស         អាយុ៤១ឆ្នាំ៣.ឈ្មោះរំដួល ដេន ភេទប្រុស អាយុ៥៨ឆ្នាំ

៤.ឈ្មោះផាន់ វេន ភេទប្រុស អាយុ៧១ឆ្នាំ៥.ឈ្មោះម៉ុស នេ ភេទប្រុស អាយុ៣០ឆ្នាំ ។

     -ប្រើប្រាស់រថយន្តរបស់ស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុចំនួន០២   គ្រឿង អស់ទឹក​ចំនួន ៤ឡាន ។ -ប្រើប្រាស់រថយន្ត ង70 ចំនួន០២គ្រឿង អស់ទឹកចំនួន០៣ឡាន។

    -មូលហេតុ: ឆ្លងចរន្តអគ្គិសនី ទុសេខ្សែភ្លើង ។

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម