ក្រុមបង្កអសន្តិសុខដេញវាយគ្នាផ្អើលក្រុងព្រះសីហនុត្រូវបានសមត្ថកិច្ចគឃាត់ខ្លួនភ្លាមៗ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី11 ខែកញ្ញា ឆ្នាំ2023 ម៉ោង 3:11 នាទី ល្ងាច

(ខេត្តព្រះសីហនុ) ករណីជនជាតិវៀតណាម១ក្រុមមានគ្នាច្រើននាក់ប្រដាប់ដោយអាវុធព្រួតវាបុគ្គលិកក្រុមដឹកជញ្ជូនម្ហូបតាមបណ្ដោយផ្លូវយ៉ាងអាណាធិបតេយ្យបង្កឲ្យមានភ្គាក់ផ្អើលបងប្អូនប្រជាពលរដ្ឋនៅជុំវិញទីនោះ។ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោង២:៣០នាទីយប់រំលងអាធ្រាតយ ប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៣ស្ថិតនៅភូមិ៣សង្កាត់លេខ៤ក្រុងព្រះសីហនុ

ជុំវិញហេតុការណ៍ខាងលើនេះយោងតាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថាដើមឡើយជាករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច។រវាងម៉ូតូដឹកជញ្ជូនអាហារប៉ះនិងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក។ដោយមានការជជែកវែកញែកនិងទាស់សម្ដីគ្នាក៏កើតមានហិង្សានេះឡើង។ដោយក្រុមភាគីបានខលហៅខ្នីគ្នាមក៣រថយន្ដដែរប្រដាប់អាវុធដេញវាយខាងភាគីក្រុមដឹកជញ្ជូនម្ហូបបណ្ដើរឲ្យផ្អើលជាពលរដ្ឋនៅជុំវិញទីនោះតែម្ដង។តាមប្រភពដដែលបានបន្តទៀតថាក្រុមជនជាតិវៀតណាមទាំងនោះប្រដាប់ដោយអាវុធចុះពីលើរថយន្តបានកាក់ដេញវ៉ៃក្រុមដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ។

     ដោយឡែកយោងតាមប្រភពពីរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា  ករណី ហិង្សាដោយចេតនា បង្កការអុកឡុកតាមទីសាធារណៈ មួយបានកើតឡើងនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០២ និង ០០នាទី រំលងអធ្រាត្រ មានប្រជាពលរដ្ឋរាយការណ៍មកថា ត្រង់ចំណុច រង្វង់មូលតោ២ ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ហិង្សាដោយចេតនា មួយកើតឡើង បង្កដោយជនសង្ស័យ១ក្រុម មានគ្នា៨នាក់ បានធ្វើសកម្មភាពយកដំបងទីបដែកវាយទៅលើជនរងគ្រោះ១ក្រុមទៀត បណ្តាលអោយរងរបួសដៃ ដងខ្លួន និងក្បាល បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចុះទៅដល់ទីតាំងកើតហេតុ និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ ភេទប្រុស ជនជាតិវៀតណាម យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ ។

    +សម្ភារវត្ថុតាងចាប់យកបាន៖

    -ទូរស័ព្ទដៃចន ១១គ្រឿង ។

    -ដំបងទីបដែកចន ០៣ដើម ។

    -ដំបងរលាស់ ១ដើម ។

    -ប៉ែលដងដែក ១ដើម ។

    -ស្ព្រាយម្រេច ១កំប៉ុង ។

    -រថយន្ត ១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-2832 ។

     ក្រោយពីមានហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះក៏មានកម្លាំងសមត្ថកិច្ចចុះមកដល់ទីតាំងនិងបានសាកសួរនាំជុំវិញហេតុការណ៍នោះហើយក៏បានកំណត់មកសញ្ញានិងស្រាវជ្រាវបានឃាត់ខ្លួនក្រុមជនបង្កនោះបានហើយ។

រូបភាពនិងអត្ថបទដែលលោកនីវ៉ាន់នីន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម