ខ្លាំងប៉ះខ្លាំងខ្លោច ទីបំផុតបានអង្គុយផឹកតែ កុំចេះតែហ៊ាន

ព័ត៌មានសង្គមថ្ងៃសុក្រ ទី08 ខែតុលា ឆ្នាំ2021 ម៉ោង 8:56 នាទី ព្រឹក

ខេត្តព្រះសីហនុ=ជនជាតិចិនចំនួន3នាក់ ស្រវឹងជោគជាំ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយក ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ បន្ទាប់ជនជាតិចិនទាំង3 នាក់នោះ បាន បើករថយន្ត ចូលក្នុងសណ្ឋាគារៅក្នុងបរិវេនសណ្ឋាគារ ព័រ អីដែលមានទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ១សង្កាត់លេខ៣ ក្រុងនឹងខេត្តព្រះសីហនុ រហូតកើតជាអំពើហឹង្សាវាយ កម្ទេចរថយន្ត។

ជុំវិញអំពើហឹង្សា វាយកម្ទេចរថយន្តនេះ តំណាង សណ្ឋាគារ ព័រ អី បានអះអាងថា នៅវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី៦តុលាមានរថយន្តមួយគ្រឿងម៉ាក មេកសឺដេស ពណ៍ ស ជិះគ្នា3នៅក្នុងរថយន្ត បានបើកចូលក្នុងសណ្ឋាកគារដោយគ្មានការអនុញ្ញាត្តិ ហើយត្រូវ បាន ក្រុមសន្តិសុខហាមមិនអោយចូល តែជនជាតិចិនដែលមានស្ថានភាព ស្រវឹងនោះ ពុំ បាន ស្តាប់តាមការណែនាំរបស់សន្តិសុខទេ នៅតែមានៈបើករថយន្តចូលក្នុងបរិវេន ភ្លាម សន្តិ សុខ 2នាក់បានទៅប៉ាំងរថយន្ត ក៍ត្រូវជនជាតិទាំង3នាក់នោះចុះពី រថយន្តមកបំណង វាយសន្តិសុខ ឃើញស្ថានមិនល្អ សន្តិសុខផ្សេងទៀតក៍ស្ទុះក្នុងបំណងឃាត់ តែត្រូវជនជាតិ ចិនទាំង3នាក់នោះហក់មកវាយលើសន្តិសុខ ទើបក្រុមសន្តិសុខវាយបកទៅវិញ កើតជាអំពើ ហឹង្សាតែម្តង រហូតមានការវាយទៅលើរថយន្តទាំងសងខាង។ក្រោយកើតហេតុ សមត្ថកិច្ចក៍ បាន មកដល់ជួយអន្តរាគមន៍ នឹងបានឃាត់ខ្លួនជមជាតិចិនទាំង3នាក់ យកទៅកាន់ស្នង ការដ្ឋាននគរបាលខេត្ត។

ជុំវិញករណីនែះផងដែរ គិតត្រឹមរសៀលថ្ងៃទី៧តុលានេះ លោកវរៈសេនីយ៍ឯក លី សុខ ហ៊ី នាយការិយាល័យ​ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ចំពោះករណីនេះ សមត្ថកិច្ចកំពុងសួនាំ ព្រោះជនជាតិចិនដែលសមត្ថ​កិច្ចនាំខ្លួននេះ ហាក់មានភាពស្រវឹងជោគជាំ ទើបមានភាពលំបាកក្ននុងការសួនាំ រង​ចាំ​រាងស្វាងបន្តិចសិន។ចំពោះភាគីណាខុស និង ភាគីណាត្រូវ យើងពុំទាន់ដឹងច្បាស់​នៅ​ឡើយ​ទេ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម