រថយន្តចំនួន៣គ្រឿងព្រលះគ្នា សំណាងពុំមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី04 ខែតុលា ឆ្នាំ2021 ម៉ោង 3:22 នាទី ល្ងាច

ខេត្តបាត់ដំបងៈយ៉ាងហោចណាស់ក៏មានរថយន្តចំនួន០៣គ្រឿង បានរងការខូចខាត​យ៉ាង​ដំណុំ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៏មួយកាលពីវេលាម៉ោង ១.១៥នាទីរសៀល ថ្ងៃ ៤ ខែតុលា ឆ្នាំ ២០២១ នៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែខេត្តបាត់ដំបង ប៉ុន្តែ​ពុំ​បណ្តាល​អោយមនុស្សណាម្នាក់រងរបួសនោះទេ។

        យោងតាមប្រភពបឋមពីកន្លែងកើតហេតុបានអោយដឹងថា នៅវេលាកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើង រវាងរថយន្តធន់ធំនិងរថយន្តសាំយ៉ុង​ និងរថ​យន្ត​ម៉ាក រ៉េវ ហ្វ័រពាក់​ស្លាក​លេខ.ភ្នំពេញ 2S.0750បុករះភ្លោងត្រូវរថយន្តម៉ាករ៉េវហ្វរមួយគ្រឿង​ទៀតពាក់ស្លាកលេខ​ភ្នំ​ពេញ​ 2U.5303ដែលបណ្ដាលអោយមានការភ្ញាក់​ផ្អើលដល់បងប្អូន​ប្រ​ជា​​ពលរដ្ឋ។

        ក្រោយកើតហេតុ រថយន្តទាំង៣គ្រឿងត្រូវបានសមត្ថកិច្ច ស្ទួចយកទៅរក្សាទុកនៅកា​រិយាល័យ​ចារចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រងចាំការដោះស្រាយ​ទៅ​តាមនិតិវិធីច្បាប់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម