បើកបរលឿនពេក មិនប្រយ័ត្ន ទាក់ដៃចង្កូតអ្នកដឹក ជញ្ជូន អាហាររបស់ក្រុមហ៊ុនE-Gets រងរបួសបាក់ដៃម្ខា

ព័ត៌មានសង្គមថ្ងៃសុក្រ ទី27 ខែសីហា ឆ្នាំ2021 ម៉ោង 10:17 នាទី ល្ងាច

ខេត្តព្រះសីហនុៈ បុរសចំនួន០២នាក់បានរងរបួសធ្ងន់នឹងស្រាលបន្ទាប់ពីជិះម៉ូតូបុកប៉ះ​គ្នា និ​ង​ផ្លោងទៅប៉ះរថយន្តចតចោលមួយគ្រឿងទៀតនៅវេលាម៉ោង ០១និង៣០នាទី រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ចំណុចផ្លូវកែងក្បែរហាងស៊ុបម៉ោង០៩ ស្ថិតក្នុងភូមិ០២ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើយោងតាមប្រភពបឋមពីសមត្ថកិច្ចចរាចរណ៏ បានបញ្ចាក់ថាករណី​គ្រោះថ្នាក់ចរា​ច​រ​ណ៍​ខាងលើ នេះឡើងនៅវេលាម៉ោង ០១និង៣០នាទី រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ចំណុចផ្លូវកែងក្បែរហាងស៊ុបម៉ោង០៩ ស្ថិតក្នុងភូមិ០២ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ នៅមុន ពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកHonda Dream​សេរី​ឆ្នាំ២០១៩ ពណ៌ខ្មៅ គ្មាន ស្លាកលេខ បើកបរដោយយុវជនម្នាក់ឈ្មោះ សាល អាយុប្រហែល​១៨​ឆ្នាំ ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ស្លៀកខោកាបូយជើងវែង  លុះមកដល់កន្លែងកើត​ហេតុ​ក៏​បាន​​ទាក់ដៃចង្កូតគ្នាជាមួយនិងម៉ូតូមួយគ្រឿង ធ្វើដំណើរ ស្រប ទិស គ្នា ម៉ាកHonda Dream សេរីឆ្នាំ២០២១ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ឈ្មោះ បុត្រ អាយុប្រមាណ៣០ឆ្នាំជា អ្នកដឹក ជញ្ជូន អាហាររបស់ក្រុមហ៊ុនE-Gets ដោយមិនទាន់អស់ល្បឿនម៉ូតូខាងលើក៏ផ្លោងទៅបុកប៉ះ និង​រថយន្ត មួយគ្រឿងទៀត រងការខូចខាតបន្តិចបន្ទួច និងបណ្តាលឲ្យរងរបួសបាក់ដៃ ហើយ​ភាគី ម្ខាង ទៀតរបួសដូចគ្នា ។

បច្ចុប្បន្នក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកភាគីខាងរថយន្តមិនបានទាមទារសំណងថ្លៃការខូចខាតអ្វីទេ ដោយ ឡែកវត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍នគរ បាលចរាចរណ៍ ផ្លូវគោកខេត្តព្រះសីហនុ រងចាំការដោះស្រាយតាមនីតិវិធី ៕ 

       កើតឡើងជាយថាហេតុ។

       

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម