សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) និងការណែនាំស្តីពីការប្រមូលព័ត៌មានតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) ក្នុងស្រុកសាមគ្គីមានជ័យ។
ដោយមានសមាសភាពចូលរួមមានពីក្រុមការងារកសាងផែនការអភិវឌ្ឍន៍ សរុប ២៨ នាក់ ស្រី ០៩នាក់ អង្គការWater Aid ១នាក់។ បន្តមក លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ បានចុះបើកការដ្ឋានសាងសង់ទ្វារទឹក នៅភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ដែលជាមូលនិធិឃុំ និងមូលនិធិកម្មវិធី ASPIRE ជាមួយក្រុមការងារខេត្ត ស្រុក និងអាជ្ញាធរក្នុងមូលដ្ឋាន ៕