ឃាត់មនុស្សប្រុសស្រីចំនួន០៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន.!

ព័ត៌មានសង្គមថ្ងៃពុធ ទី25 ខែសីហា ឆ្នាំ2021 ម៉ោង 7:24 នាទី ល្ងាច

 

ស្រុកស្ទឹងហាវ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ កំម្លាំង អ/ហស្រុកស្ទឹងហាវ០៨នាក់ដឹកនាំដោយលោក វ/ត្រី ថៃ គឹមសាន មេបញ្ជាការ ចុះបង្ក្រាបបទឈ្មើសជួញដូរនឹងរក្សាទុកគ្រឿងញៀនដោយ ខុសច្បាប់ ស្ថិតនៅក្រុម ១៤ភូមិ ៤ឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុ។

ឃាត់ជនសង្ស័យចំនួន០២នាក់
១.ឈ្មោះ ឃ្វៀង យាំងហ្គេ ភេទប្រុសអាយុ៥៥ ឆ្នាំ មុខរបរ កោសជុប ស្នាក់នៅ ក្រុម ១៤ភូមិ ៤ឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុ។
២. ឈ្មោះ សាន់ ស្រីម៉ៅ ហៅដា ភេទស្រី អាយុ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ
+ ដកហូតយកវត្ថុតាងរួមមាន÷
១. ម្សៅសថ្លាចំនួន ០៥កញ្ជប់
២.ទូរស័ព្ទដៃចំនួន ០២គ្រឿង
៣. ប្រាក់រៀល ៣៨៧ ៥០០រៀល។
៤. ដាវ ចំនួន០១
៥.កាំបិត ចំនួន០១
៦.កាបូបដៃ ចំនួន០២
៧.ដប់ជក់ ចំនួន០៣។
*រហូតដល់វេលាម៉ោង១២និង០០នាទីថ្ងៃខែឆ្នាំដដែល បន្តទៅឃាត់ជនសង្ស័យ០១នាក់ទៀត
១.ឈ្មោះ លីម ម៉ុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុម ១៤ភូមិ ៤ឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុ។
+ ដកហូតយកវត្ថុតាងរួមមាន÷
១. ម្សៅសថ្លាចំនួន ០៧កញ្ជប់
២.ទូរស័ព្ទដៃចំនួន ០៦គ្រឿង
៣. ប្រាក់រៀល ១០៥០០០រៀល
៤. ថង់វិចខ្ចបមួយចំនួន
៥.កន្ទ្រាយ ចំនួន០១
៦.កាបូបដៃ ចំនួន០១
៧.ដប់ជក់ ចំនួន០៣។
៨.ដែកកេះចំនួន០២
៩. ឧបករណ៍ជក់ផ្ដាច់បារី ចំនួន០៣ឈុត
១០. រំសេវផ្ទុះចំនួន០១ដប់(តួច)
១១.ម៉ូតួចំនួន១គ្រឿង។
* រហូតដល់វេលាម៉ោង១៥និង៤០នាទីថ្ងៃខែឆ្នាំដដែលកម្លាំង អ/ហ ស្រុកស្ទឹងហាវ សហការជាមួយកម្លាំង ការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អ/ហ ខេត្តព្រះសីហនុ ដឹកនាំដោយលោក វ/ត្រី ឡុង គឹមហួរ បន្តទៅឃាត់ជនសង្ស័យ០៣នាក់ទៀត
១.ឈ្មោះ ហុង ហេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនេសាទ ទីកន្លែងកំណើតភូមិ ខ្នាច ឃុំ វត្ថអង្គខាងត្បូង ស្រុកបន្ទាយមាស់ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅលើទូក
២.ឈ្មោះ តេង លិញ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករនេសាទ ស្នាក់នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
៣.ឈ្មោះ ម៉ី ចន្ថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករនេសាទស្នាក់នៅក្រុម១៤ ភូមិ៤ ឃុទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
+ ដកហូតយកវត្ថុតាងរួមមាន÷
១. ម្សៅសថ្លាចំនួន ០២កញ្ជប់
២.ទូរស័ព្ទដៃចំនួន ០២គ្រឿង
៣.ម៉ូតូចំនួន ១គ្រឿង
☆ បច្ចុប្បន្នកម្លាំងយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅ អ/ហ ខេត្តដើម្បីបន្តនីតិវិធី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម