អភិបាលខេត្តសៀមរាបថ្លែងអំណរគុណចំពោះ​លោក​ឧកញ៉ា ទៀ វិចិត្រដែលបានឧបត្ថម្ភថវិកា ៣០,០០០$

ព័ត៌មានសង្គមថ្ងៃពុធ ទី22 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:16 នាទី ព្រឹក

ខេត្តសៀមរាប-ដើម្បីឆ្លើយតបទៅនឹងទឹកចិត្តសប្បុរសធម៏ របស់លោកឧកញ៉ា ទៀ វិចិត្រ សមា​ជិក​​ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំង​បុត្រា បុត្រី  នៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀម​រាប បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន​គណ​បក្ស​ប្រ ជា ជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី ដែលបានឧបត្ថម្ភថវិកា ៣០,​០​០​០​$ (បីម៉ឺនដុ​ល្លារ) ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់រៀបចំគ្រែជូនអ្នកជំងឺក្នុងមណ្ឌល​ព្យាបាល​កូវីដ -១៩ ក្នុងក្រុងសៀមរាប។

ឯកឧត្តម ទៀ សីហាអភិបាលនៃគណះអភិបាលខេត្តសៀមរាប បានសម្តែងក្តីសោម​មនស្ស​​​រីករាយ ក្នុងគ្រាដ៏លំបាកនេះ ដោយទទួលបានការឧបត្តមអំពីលោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមឯកឧត្តមអភិ​បាល​ខេត្ត​សៀមរាប និងលោកជំទាវ ព្រមទាំងអាជ្ញាធរ​ខេត្ត ពិត​ជា​សូម​ថ្លែង​អំណរគុណ និងសូម​ជូនពរ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​យុវ​ជនគណបក្ស​ប្រជា​ជនកម្ពុជា ខេត្តព្រះ​សី​ហនុ និងលោកជំទាវព្រមទាំងបុត្រា បុត្រី  សូម​ប្រកប​ដោយ​ពុទ្ធពរទាំ​ង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម