កីឡាករប្រដាល់ល្បីឈ្មោះលោក ព្រំ សំណាង បានបើកបររថយន្តមួយគ្រឿង បុ.ករះម៉ូតូកង់បីចំនួន៣គ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យមនុស្សប្រុសស្រីរងរបួសធ្ងន់ និងស្រាលចំនួន៥នាក់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី07 ខែមករា ឆ្នាំ2024 ម៉ោង 12:31 នាទី ល្ងាច

កីឡាករប្រដាល់ល្បីឈ្មោះលោក ព្រំ សំណាង បានបើកបររថយន្តមួយគ្រឿង បុ.ករះម៉ូតូកង់បីចំនួន៣គ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យមនុស្សប្រុសស្រីរងរបួសធ្ងន់ និងស្រាលចំនួន៥នាក់

ភ្នំពេញ ៖ កីឡាករប្រដាល់ល្បីឈ្មោះលោក ព្រំ សំណាង បានបើកបររថយន្តមួយគ្រឿង បុ.ករះម៉ូតូកង់បីចំនួន៣គ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យមនុស្សប្រុសស្រីរងរបួសធ្ងន់ និងស្រាលចំនួន៥នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខក្លិប «ប៊ីតណាយ» តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

នៅមុនពេលកើតហេតុ គេបានឃើញកីឡាករ ព្រំ សំណាង បើកបររថយន្តមួយគ្រឿង ម៉ាកម៉ាស្តា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2BU-4078 រួមដំណើរក្នុងរថយន្តមានស្ត្រីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច។


ប្រភពដដែលបន្តថា ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុ.កម៉ូតូកង់បីមួយគ្រឿង ដែលបើកស្របទិសគ្នានៅពីមុខរថយន្ត តែរថយន្តបង្កនៅមិនទាន់អស់ល្បឿននោះទេ ក៏ជ្រុលទៅបុ.ករះម៉ូតូកង់បីចំនួន២គ្រឿង ព្រមទាំងម៉ូតូស្កុកពីមួយគ្រឿងទៀត នៅចំណុចមុខក្លិប «ប៊ីតណាយ» ហើយក៏បន្តទៅបុ.កមនុស្សប្រុសស្រីដែលឈរលេងនៅមុខក្លិបបន្ថែមទៀត បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរម្នាក់ និងរងរបួសស្រាលចំនួន៤នាក់។ ចំណែកម៉ូតូវិញ ខ្ទាតមកកណ្តាលផ្លូវនៅពីមុខរថយន្តតែម្ដង ។ បន្ទាប់ពីកើតហេតុ អ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែង ក្បែរកន្លែងកើតហេតុ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលរដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បីទាំង៣គ្រឿង ព្រមទាំងម៉ូតូមួយគ្រឿងទៀតដាក់អែមខាង បន្ទាប់មកអោយធ្វើការដោះស្រាយគ្នា ដោយភាគីបង្កបានសងសំណងទៅជនរងគ្រោះ និងថ្លៃខូចខាតម៉ូតូកង់បី ព្រមទាំងម៉ូតូស្កុកពី ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម