លោកឧកញ៉ា ទៀ វិចិត្រ និងលោក សរ កក្កដា ប្រធានក្រុមការងារយុវជនស្រុកព្រៃនប់ នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាផ្តល់ជូនពលរដ្ឋខ្មែរឥស្លាមជួបការខ្វះខាតចំនួន១៣គ្រួសារ.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី31 ខែកក្កដា ឆ្នាំ2021 ម៉ោង 9:47 នាទី ល្ងាច

 

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងលោក សរ កក្កដា ប្រធានក្រុមការងារយុវជនស្រុកព្រៃនប់ បានដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនស្រុក-ឃុំ និងអាជ្ញាធរមូលដ្ឋានចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា ទៀ វិចិត្រ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមដែលជួបការខ្វះខាតចំនួន១៣គ្រួសារ នៅក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយក្នុងមួយគ្រួសារទទួលបាន៖

-អង្ករ ៥០គ.

-ទឹកត្រី ៤ដប     

-ពងទា ២០គ្រាប់

-ទឹកសុទ្ធ២កេស

-មី១កេស                                                                                                                                       

-ត្រីខ ២យួរ

-អំបីល២កញ្ចប់

-បីចេង២កញ្ចប់

-ស្ករស ១គ.

-សាប៊ូលុច២ដុំ

-ម៉ាស១ប្រអប់

-ថវិកា៨ម៉ឺនរៀល

ក្រៅពីការឧបត្ថម្ភខាងលើ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាមួយចំនួនទៀត ដល់គ្រួសារក្រីក្រ ចំនួន០២គ្រួសារ សម្រាប់សាងសង់បន្ទប់ទឹក និងជួសជុលដំបូលផ្ទះផងដែរ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម