អាសូរណាស់ក្មេងប្រុសម្នាក់ចុះរាវលៀស បណ្តាលឲ្យលង់ទឹកស្លាប់ នៅអាងទឹកក្បាលឆាយ ខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី01 ខែមិីនា ឆ្នាំ2021 ម៉ោង 1:46 នាទី ល្ងាច

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសម្នាក់បានលង់ទឹកក្នុងអាងទឹកក្បាលឆាយ ម្តុំខាងក្រោយសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយបាត់ខ្លួន កាលពីរសៀលថ្ងៃ២៨កុម្ភៈ២០២១ បច្ចុប្បន្នបានស្លាប់ហើយ ក្នុងនោះសមត្ថកិច្ចនិងក្រុមគ្រួសារ សាច់ញាតិបានស្វែងរកឃើញសាកសពក្មេងប្រុសរងគ្រោះនៅវេលាថ្ងៃត្រង់ថ្ងៃ០១មិនា២០២១ ក្នុងទឹកកន្លែងកើតហេតុ។

សមត្ថកិច្ចបញ្ជាក់ថា ក្មេងរងគ្រោះឈ្មោះ ផល ចំរ៉ុង ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅជាមួយគ្រួសារក្នុងបន្ទប់ជួលក្បែររោងចក្រសាន់វ៉ា ក្រុម៣៥ ភូមិ៣ទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុ ឪពុកឈ្មោះវង្ស សុភណ្ឌ័ អាយុ៣៥ឆ្នាំ មុខរបរកម្មករ ម្ដាយឈ្មោះស៊ីម អៀច អាយុ២៧ឆ្នាំ មុខរបរ កម្មការីនី។

ចំពោះមូលហេតុតាមការអះអាងពីសាច់ញាតិប្រាប់សមត្ថកិច្ចថា កើតឡើងពេលឪពុកម្ដាយ នាំកូនប្រុសនោះ ទៅរាវលៀសក្នុងទឹក រួចពួកគាត់ឡើងមកហូបបាយលើគោក ពេលហូបបាយហើយចុះទៅវិញស្រាប់តែបាត់កូនតែម្ដង ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម