សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការឃាត់ខ្លួនជនជាតិចិនបានភ្លាមៗបន្ទាប់ពីពួកគេធ្វើសកម្មភាពចាប់ជនជាតិដូចគ្នាបញ្ជូលក្នុងរថយន្ត

ព័ត៌មានសង្គមថ្ងៃសុក្រ ទី23 ខែកក្កដា ឆ្នាំ2021 ម៉ោង 2:25 នាទី ល្ងាច


ខេត្តព្រះសីហនុ -ជនសង្ស័យជនជាតិចិនចំនួន៤នាក់ពាក់ព័ន្ឋករណីចាប់ជនជនជាតិដូចគ្នា សង្ស័យប៉ុនប៉ងចាប់ជំរិត មកថ្ងៃទី២៣កក្តដាឆ្នាំ២០២១នេះ ត្រូវបានបញ្ជូនសំណុំរឿងទៅតុលាការហើយ បន្ទាប់ពីធ្វើការសាកសួរអស់រយះពេល៤៨ម៉ោងរួចមក។


លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលជំនាញបង្ក្រាបបានករណី ជនជាតិចិនមួយក្រុម ចាប់ជនជាតិចិនដូចគ្នាដាក់ចូលក្នុងរថយន្ត ។ លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ៤០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានព័ត៍មានថា មានជនជាតិចិនមួយក្រុម បានចាប់ជនជាតិចិនម្នាក់ ភេទប្រុស ចូលរថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AZ-9381 នៅចំណុចលើផ្លូវក្បែរកាស៊ីណូ ប៉ាវទូ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ រួចជិះឆ្ពោះទៅរង្វង់មូលត្រីដូហ្វីន ។ បន្ទាប់ពីទទួលបានព័ត៍មាននេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការគ្នា ដេញតាមចាប់ជនសង្សយ័រហូតដល់ចំណុចផ្លូវបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ទើបឃាត់បានរថយន្តខាងលើ ព្រមទាំងធ្វើការឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន ០៤នាក់ និងរំដោះបានជនរងគ្រោះ ០១នាក់ ជាជនជាតិចិន ភេទប្រុស ។ ជនរងគ្រោះឈ្មោះ ZHANG TAO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បើកកន្លែងផលិតទឹកបរិសុទ្ធ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ចំណែកជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ LAI XING YONG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
២-ឈ្មោះ JIA YONG SHENG ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាដក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
៣-ឈ្មោះ HUANG YOU TAO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
៤-ឈ្មោះ ZHANG KE WEI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖ រថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AZ-9381 ។
ចំពោះករណីនេះ នគរបាលកំពុងបន្តនីតិវិធី តាមផ្លូវច្បាប់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម