ក្រុមហ៊ុន( G.T.V.C )ទទួលការកក់ សំបុត្រសម្រាប់ភ្ញៀវកិត្តិយសដែលបាន​ចាក់​វ៉ាក់សាំងការពារជំងឺកូវីដ 19 រួចរាល់ សម្រាប់ដំណើរកំសាន្តតាមបណ្តាកោះ នា នា

ព័ត៌មានសង្គមថ្ងៃសុក្រ ទី16 ខែកក្កដា ឆ្នាំ2021 ម៉ោង 8:08 នាទី ល្ងាច

ខេត្តព្រះសីហនុ-នៅក្នុងFacebook ផ្លូវការរបស់លោកឧកញ៉ា ទៀ វិចិត្រប្រធាន សមា គមទូកទេសចរណ៍ផ្លូវសមុទ្រខេត្តព្រះសីហនុ លោកឧកញ៉ាបានប្រកាសអំពី ដំណើរ ការអាជីវកម្មដឹកជញ្ជូនភ្ញៀវតាមផ្លូវសមុទ្រ ក្នុងនោះដើម្បីការពារសុខុ មាលភាពជូន ពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិក្នុងបរិបទកូវីដ១៩ ក្រុមហ៊ុនទូកទេស ចរណ៍ របស់លោកឧកញ៉ាផ្ទាល់( G.T.V.C ) បានប្រកាសជូនដំណឹងដល់ លោក លោកស្រី និង ភ្ញៀវកិត្តិយសទាំងអស់ដែលមានបំណងធ្វើដំណើរតាមផ្លូវទឹកពីខេត្តព្រះសីហនុ ឆ្ពោះទៅតាមបណ្តាកោះនានាអោយបានជ្រាបថា: ក្រុមហ៊ុន G.T.V.C ទទួលការកក់ សំបុត្រសម្រាប់ភ្ញៀវកិត្តិយសដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ 19 រួចរាល់តែ ប៉ុណ្ណោះ ដើម្បីធានានូវសុវត្ថិភាពខ្ពស់បំផុតជូនភ្ញៀវ និងបុគ្គលិក។ អាស្រ័យដូច បាន ជម្រាបជូនខាងលើ ក្រុមហ៊ុន G.T.V.C speedboat Cambodia សំណូមពរដល់ ភ្ញៀវ កិត្តិយសទាំងអស់ដែលបានចាក់វ៉ាកសាំងរួចរាល់ សូមបង្ហាញប័ណ្ណចាក់វ៉ាក់ សាំង គ្រប់ ពេល ធ្វើការទិញសំបុត្រទូក ពីក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុន G.T.V.C  បានថ្លែង អំណរអរគុណជូនភ្ញៀវគ្រប់រូបចំពោះការគាំទ្រ និងចូលរួមសហការ ការពារ ទប់ ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ 19 នេះជាសកលនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម