កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រៀមរៀបចំបុណ្យអ៊ុំទូក នាពេលខាងមុខ

ព័ត៌មានសង្គមថ្ងៃពុធ ទី18 ខែតុលា ឆ្នាំ2023 ម៉ោង 2:23 នាទី ល្ងាច

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណ: អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីការងាររៀបចំពិធីប្រណាំងទូកអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះ ព្រះខែ ឆ្នាំ២០២៣ ការងាររៀបចំតាំងពិព័រណ៍អង្គភាពរដ្ឋ ឯកជន និងការដាក់តាំងបង្ហាញផលិតផលភូមិមួយ ផលិតផលមួយ ការងាររៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ និងការងារផ្សេងៗ។

ក្នុងពិធីនោះមានការអញ្ជើញចូលរួម លោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរង កងឯកភាពប្រដាប់អាវុធទាំង ៣ប្រភេទ អភិបាល អភិបាលរង ក្រុង ស្រុកទាំង៩ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ធ្វើឡើងនៅសាលប្រជុំធំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣៕
ព័ត៌មានទាន់ហេតុការដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម