អាសូរណាស់.!ប្រទះឃើញសពជនបរទេសម្នាក់ស្លាប់ក្នុងទូកក្តោងចតនៅលើសមុទ្រយ៉ាងអណោចអធម័ នៅក្រុងកោះរ៉ុង.!

ព័ត៌មានសង្គមថ្ងៃពុធ ទី07 ខែកក្កដា ឆ្នាំ2021 ម៉ោង 6:48 នាទី ល្ងាច

 

ខេត្តព្រះសីហនុ៖(ព័ត៌មានបឋម)មានករណី ជនបរទេសម្នាក់ បានស្លាប់ក្នុងទូកក្តោងចតនៅលេីសមុទ្រ​ នៅចម្ងាយប្រហែល ២០០ម៉ែត្រ ពីមុខផែវរៈការពារកោះឆ្នេរលេខ៤ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង នៅវេលាម៉ោង ១០:១៥នាទីព្រឹក​ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២១នេះ ។

សាកសពជនបរទេសឈ្មោះ RONALD GENE HILL ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិ អាមេរិក (USA) មុខរបរ ទេសចរណ៍ ស្នាក់នៅលេីទូកក្តោងជាមួយប្រពន្ធឈ្មោះ MISS JENJIRA WAREEPHAT អាយុ ៥៧ ឆ្នាំ ជនជាតិ ថៃ មុខរបរ ទេសចរណ៍​ ។

បច្ចុប្បន្នអាជ្ញាធររដ្ឋបាលសង្កាត់កោះរ៉ុង និងកម្លាំងសមត្ថកិច្ច ចុះទៅការពារកន្លែងកេីតហ​តុ​ រង់ចាំក្រុមគ្រូពេទ្យ​យកសំណាកសាកសព​ និងធ្វើកោសល្យវិច្ចយ័ តាមនិតិវិធី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម