រថយន្តតាក់សុីមួយគ្រឿងបើកបរក្នុងល្បឿនលឿន បុកគល់ព្រីង បណ្តាលឲ្យស្ត្រីជនជាតិម្នាក់ស្លាប់.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី24 ខែឩសភា ឆ្នាំ2022 ម៉ោង 7:58 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តរត់តាក់សុីមួយគ្រឿងបានក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យស្ត្រីជនជាតិចិនម្នាក់ដែលជាអ្នកដំណើរក្នុងរថយន្តនេះស្លាប់នៅនឹងកន្លែង កើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជិត៦ព្រឹកថ្ងៃទី២៤.ឧសភា.២០២២ តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១០-២១១ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសី ហនុ ។

ជនរងគ្រោះ ឈ្មោះ WANG ZAIZHI (ជនជាតិចិន) ភេទស្រី អាយុ៣៩ឆ្នាំ ហើយតាមសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងត្រង់ចំណុចផ្លូវកោង រថយន្ដមានល្បឿនលឿន ជ្រុលចង្កូតមកខាងឆ្វេងដៃ បុកដើមព្រីងមួយដើមនៅក្បែរផ្លូវ បណ្ដាលឲ្យក្រឡាប់តែម្ដង ។

រថយន្ដម៉ាក TOYOTA HIGHLANDER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AO-3631 មានទិសដៅពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ ផល ភាន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិចារជ្រុំ ឃុំក្លឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុបុរសអ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួន បញ្ជូនទៅចាត់វិធានការបន្តតាមផ្លូវច្បាប់ ចំណែកសាកសពរៀបចំប្រគល់ជូនសាចញ្ញាតិសាមុីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម