ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ ចុះទៅពិនិត្យមើលក្រុមយុវជនស្ម័គ្រចិត្ត និងតូបលក់ដូរបន្លែត្រីសាច់ចល័ត នៅសង្កាត់៣.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី25 ខែមេសា ឆ្នាំ2021 ម៉ោង 5:36 នាទី ល្ងាច

(ខេត្តព្រះសីហនុ) នារសៀលថ្ងៃទី២៥.០៤.២០២១នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ ចុះទៅពិនិត្យមើលក្រុមយុវជនស្ម័គ្រចិត្ត និងតូបលក់ដូរបន្លែត្រីសាច់ នៅក្រោយផ្សារទំនើបហ្វូរី សង្កាត់ ក្រុងព្រះសីហនុ សម្រាប់លក់ជូនបងប្អូនពលរដ្ឋរស់នៅក្នុងក្រុង ក៏ដូចជាមានការដឹកជញ្ជូនលក់ដូរដល់ភូមិដ្ឋានស្នាក់នៅផ្ទះ តំបន់ក្រហម ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ

ការដាក់លក់អង្ករបន្លែងត្រីសាច់តាមតូបតង់ និងចល័តតាមរថយន្ត និងម៉ូតូរុឺម៉កនេះគឺ ធ្វើឡើងក្រោយពីមានការបិទខ្ទប់ក្រុងព្រះសីហនុ និងផ្សារធំៗក្នុងក្រុងព្រះសីហនុចំនួន០៣ ផ្សារលើ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ-ផ្សារចិន និងផ្សារពាណិជ្ជកម្មសង្កាត់២ ក្រុងព្រះសីហនុ ការសម្រេចចិត្តបិទខ្ទប់ក្រុងព្រះសីហនុនេះ គឺដោយសារតែឆ្លងរីករាលដាលនៃវីរុសកូវិដ-១៩ធ្ងន់ធ្ងរ ក្នុងខេត្តព្រះសីហនុ ជាពិសេសជាអាជីវករលក់ដូរក្នុងផ្សារ សង្កាត់៤ ដែលចាត់ជា«ចំណុចក្រហម»

គួរបញ្ជាក់ផងដែរថា យោងតាមលិខិតសេចក្តីប្រកាសពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែមេសាឆ្នាំ២០២១នេះ ខេត្តព្រះសីហនុ មានអ្នកវិជ្ជមានវីរុសកូវិដ-១៩ថ្មីចំនួន២០នាក់(ជនជាតិខ្មែរទាំងអស់)និងមានករណីវិជ្ជមានចំនួន១៨នាក់(ជនជាតិខ្មែរ១៧នាក់ វៀតណាម១នាក់)បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅខេត្តព្រះសីហនុនៅសល់សរុប៧៥៤នាក់


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម