អាសូរណាស់.! ប្រទះឃើញសាកសពស្ត្រីម្នាក់ត្រូវឃាតករសម្លាប់យ៉ាងអណោចអធម័.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី09 ខែមេសា ឆ្នាំ2021 ម៉ោង 11:17 នាទី ព្រឹក

(ខេត្តព្រះសីហនុ) ប្រទះឃើញសពស្ត្រីវ័យក្មេងម្នាក់ នាព្រឹកថ្ងៃទី៩មេសារឆ្នាំ២០២១នេះ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងក្រឡុកក្បែរផ្លូវមួយកន្លែងស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង និង ខេត្តព្រះសីហនុ ដោយពុំទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយទេស។

ជុំវិញហេតុការណ៏នេះ បងប្អូនប្រជាពលរដ្ឋ ដែលបានចោមរោមមើល បានបង្ហើបថា ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅហេលាម៉ោងប្រមាណ៨និង០០នាទីថ្ងៃទី៩មេសាឆ្នាំ២០២១ បន្ទាប់ពីបុរស់ម្នាក់បានរត់ទៅប្តឹងសមត្ថកិច្ច ទាក់ទិនទៅនឹងប្រទះឃើញសពស្ត្រី ក្រោយរូបគាត់បានដើរទៅដោះបង្កៃត្រី នៅអូរ ក្បែរកន្លែងកើតហេតុ នាវេលាម៉ោងជាង៧ព្រឹក។m

ជុំវិញករណីនេះ សមត្ថកិច្ចមូលដ្ឋាន បានបង្ហើបព័ត៏មានបឋមថា ចំពោះករណីនេះ សមត្ថកិច្ចនៅពុំទាន់អាចសន្និដ្ឋានបាននៅឡើយទេព្រោះសពស្ត្រីរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណ គ្មានសាច់ញ្ញាត្តិចូលខ្លួនមកបំភ្លឺ គ្រាន់តែដឹងថា ស្ត្រីរងគ្រោះ មានភិនភាគ រាង្គស្តើងសម្បុរខ្មៅស្រអែម កម្ពស់១ម៉ែត្រ៥០ជាង អាយុចន្លោះ២០ ទៅ២៤ ឆ្នាំ ពាក់អាវយឺតពណ៏លឿងលាយផ្កាខ្មៅ ខោយឺតពណ៏ខ្មៅស្នូតស ពាក់ស្រោមជើងពណ៏ប្រផេះ។នៅលើក្បែរខ្លួនសាកសព បានបន្សល់ទុកខោប្រុស ពណ៏ខ្មៅ អាវយឺតពណ៏ក្រហម អាវស ស្នូតខ្មៅ និង ផ្លែនិងដងឡាមពណ៏ខៀវ

ដោយឡែក លោក សារ៉ាត់ វិទ្យា ប្រធានការិយាល័យ បច្ចេកទេស និងវិទ្យាសាស្ត្រ(ការិយាល័យពិនិត្យសាកសព)នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានគូសបញ្ចាក់ថា ចំពោះករណីនេះ សមត្ថកិច្ចនៅពុំទាន់កំណត់បានថាជាករណីឃាត់កម្ម គំនុំ ករណីប្លន់សម្លាប់  ជាករណីរំលោភសម្លាប់ បាននៅឡើយទេ ព្រោះក្នុងសំណុំរឿងនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវស៊ើបអង្កេតដោយសារសាកសពពុំស្គាល់អត្តសញ្ញាណ។ ក្រោយពិនិត្យរួចសាកសព ត្រូវបានបញ្ជូនមករក្សាទុកនៅមន្ទីពេទ្យបង្អែកចំការចេក រងចាំសាច់ញ្ញាត្តិមកទទួលយកទៅធ្វើបុណ្យ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម