ទិដ្ឋភាពប្រាសាទនាគព័ន្ធទេសភាពវប្បធម៌នាសតវត្សរ៍ទី១២រំលេចជាថ្មីនៅសតវត្សរ៍ទី២១

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី20 ខែឩសភា ឆ្នាំ2021 ម៉ោង 3:26 នាទី ល្ងាច

សៀមរាបៈនៅឆ្នាំ២០០៧ បារាយណ៍ជ័យតាដាក(បារាយណ៍ខាងជើង) ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការលើកតម្លៃនិងបន្តតួនាទីដើមរបស់ខ្លួនឡើងវិញតាមរយៈការជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ ហើយអាងទឹកទាំងប្រាំនៃប្រាសាទនាគព័ន្ធអាចរក្សាទឹកបានខួបប្រាំងខួបវស្សា។ កិច្ចការនេះ ត្រូវបានចាប់ផ្តើមបន្ទាប់ពីអ្នកជំនាញទឹកនៃអាជ្ញាធរជាតិអប្សរា បានរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណកាលពីឆ្នាំ២០០៥។

ការនេះធ្វើឱ្យបារាយណ៍មានទេសភាពនាដើមរដូវវស្សា ដែលភ្លៀងចាប់ផ្តើមធ្លាក់មក រុក្ខជាតិជុំវិញ ចាប់ផ្តើមបញ្ចេញពណ៌បៃតងខៀវខ្ចី ដ៏ស្រស់បំព្រង គួរជាទីគយគន់ ដែលអាចអន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលបានទៅទស្សនាប្រាសាទនាគព័ន្ធ។

គួររំឭកថា បារាយណ៍ជ័យតាដាក(បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ និងមានបណ្តោយ ៣៦០០ម ទទឹង ៩៣០ម។ បច្ចុប្បន្ន បារាយណ៍នេះកំពុងដើរតួយ៉ាងសំខាន់ដើម្បីទ្រទ្រង់កិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕ 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម