សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យជាជនជាតិចិនចំនួន១៣នាក់ និងអាវុធខ្លី ចំនួន២ដើម នៅក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី02 ខែធ្នូ ឆ្នាំ2021 ម៉ោង 12:44 នាទី ល្ងាច

 

 

ក្រុងព្រះសីហនុ៖(ព័ត៌មានបឋម)សមត្ថកិច្ចបានឲ្យដឹងជាបឋមថា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ចំណុចភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ មានករណីជនសង្ស័យជាជនជាតិចិនមួយក្រុមប្រមូលផ្តុំគ្នាគួរឲ្យសង្ស័យ សមត្ថកិច្ចក៏ និងធ្វើការឆែកឆេរ ឃាត់ខ្លួនបាន ជនជាតិចិនចំនួន១៣ នាក់និងដកហូតកាំភ្លើងខ្លី ចំនួន២ ដើម ។

 

បច្ចុប្បន្ន សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទាំងអស់នេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តធ្វើការសាកសួរបន្តតាមនិតិវិធីច្បាប់ ។

 

គួរបញ្ជាក់ថា ចំពោះករណីខាងលើនេះ ស្ថិតក្នុងការសួរនាំ សមត្ថកិច្ចពុំទាន់អាច បញ្ជាក់ប្រាប់ថា ជាករណីអ្វី និងមូលហេតុអ្វី នៅឡើយទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម