កម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដែលមានរយៈពេល ៩៩ ថ្ងៃ បានរត់មកដល់គោលដៅដោយជោគជ័យហើយ ដោយទទួលបានទឹកប្រាក់ ពីសប្បុរសធម៌ប្រមាណ ជិត ៥០ ម៉ឺនដុល្លារពីការរត់

ព័ត៌មានសង្គមថ្ងៃសុក្រ ទី15 ខែមករា ឆ្នាំ2021 ម៉ោង 11:00 នាទី ល្ងាច

កម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដែលនឹងមានគម្រោងរត់រយៈពេល ៩៩ ថ្ងៃ បានរត់មកដល់គោលដៅដោយជោគជ័យហើយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ដែលជាថ្ងៃទី ៩៧ នៃដំណើរការរត់នៃកម្មវិធីនេះ។

យ៉ាងណាមិញ ទោះជាកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដែលជាការបង្កើតឡើងដោយតារាចម្រៀង original song លោក សាយ បានមកដល់គោលដៅមុនថ្ងៃកំណត់នៃការបញ្ចប់នូវកម្មវិធីដែលបានគ្រោងទុកក៏ពិតមែន ប៉ុន្តែដំណើរការនៃការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរក៏នៅបន្ត រហូតដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១។

136437906_4368687406480424_6142736882262293804_o


តួយ៉ាងបើគិតត្រឹមថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ នេះ ទឹកប្រាកដែលទទួលបានពីសប្បុរសធម៌តាមរយៈការបរិច្ចាគនៃកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» គឺទទួលបានទឹកប្រាក់ប្រមាណ ៤៨ ម៉ឺនដុល្លារហើយ ។ នេះបើតាមការឲ្យដឹងពីលោក សាយ មកកាន់ «ប្រជាប្រិយ» ។

139301900_229040452015847_1837207758856269806_o

ក្នុងនោះលោក សាយ ក៏បានបញ្ជាក់បន្ថែមថា «ទឹកប្រាក់ប្រមាណជា ៤៨ ម៉ឺនដុល្លារនោះ គឺអាចជួយជីវិតកុមារកម្ពុជាដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរជាង ១ ម៉ឺនករណី ពោលគឺជាង ១ ម៉ឺននាក់ហើយ ព្រោះបើគិតតាមរបាយ​កាណ៍​ពីមន្ទីរពេទ្យកុមារអង្គរ គឺការព្យាបាលកុមារម្នាក់មន្ទីរពេទ្យត្រូវចំណាយប្រាក់ប្រមាណជា ៤៦ ដុល្លារ » ។

138405487_10158906075856215_9060831720062548163_o


លោក សាយ ក៏បានអរគុណចំពោះការបរិច្ចាគ ចំនួនទឹកប្រាក់សរុបបានមកពីសប្បុរសជនទាំងអស់គ្នា ដែលជាចំណែកនៃការ​ជួយជីវិតកុមារកម្ពុជាដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ហើយលោក សាយ ក៏សំណូមពរដល់សប្បុរសជនចូលរួមបរិច្ចាគបន្ថែមទៀត ដើម្បីជួយជីវិតកុមារកម្ពុជាឲ្យបានកាន់តែច្រើន៕

136801742_4368687476480417_1811817843248359663_o

139449279_229003128686246_4844000839896768234_o

អត្ថបទដោយ​៖ Vathey

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម