បើករថយន្ដរេចង្គូតបុករនាំងថ្មខូចអស់១០ផ្ទាំងនិងបាក់បង្គូលភ្លើង១ដើមនិងបុកចូលផ្ទះពលរដ្ឋខូចខាតយ៉ាងដំណំខណៈតៃកុងរថយន្ដបង្ករត់គេចខ្លួនបាត់ស្រមោល

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី06 ខែសីហា ឆ្នាំ2022 ម៉ោង 9:07 នាទី ល្ងាច

ព្រះសីហនុ៖ សមត្ថកិច្ចបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយដែលបង្កឡើងដោយរថយន្តកុងតឺន័រំនួន២គ្រឿងបុកបន្តកន្ទុយគ្នាចូលផ្ទះប្រជាពលរដ្ឋនៅផ្លូវកែងចូលកំពង់ផែអន្តរជាតិក្រុងព្រះសីហនុស្ថិតនៅក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ រសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
សមត្ថកិច្ចបានបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលឱ្យខូចខាតនៅរថយន្តកុងតឺន័រ២គ្រឿង ម៉ូតូកង់បីឥណ្ធាទុកចោល១គ្រឿង បង្គោលភ្លើង១ដើមនិងរនាំងទ្រូងផ្លូវប្រមាណជិត ១០ ផ្ទាំង ប៉ុន្ដែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

សមត្ថកិច្ចបានធ្វើការវាស់វែងសម្រួលដោះស្រាយចរាចរណ៍ និងបន្តស្រាវជ្រាវអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះតើបណ្ដាលមកពីមូលហេតុអ្វី៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម