ប្រធានាធិបតីហ្វីលីពីន បានប្រកាសហាមឃាត់ ជើងហោះហើរទាំងអស់មកពីចក្រភពអង់គ្លេស

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី23 ខែធ្នូ ឆ្នាំ2020 ម៉ោង 11:39 នាទី ព្រឹក

ម៉ានីល ៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសហាមឃាត់ ជើងហោះហើរទាំងអស់មកពីចក្រភពអង់គ្លេស ខណៈដែលប្រទេសនៅតំបន់អឺរ៉ុប កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ទម្រង់ថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ។

f30ad3b99748dd8c54d6ea34733500ed

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានគូសបញ្ជាក់ថា «រាល់ជើងហោះហើរទាំងអស់ពីចក្រភពអង់គ្លេស មកកាន់ប្រទេសហ្វីលីពីន ត្រូវបានផ្អាកចាប់ពីថ្ងៃទី ២៤ ខែធ្នូ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០»។ សម្រាប់អ្នកដំណើរទាំងអស់ ដែលធ្លាប់ធ្វើដំណើរទៅចក្រភពអង់គ្លេស ក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ ក៏ត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន មិនឲ្យចូលប្រទេសអាស៊ានមួយនេះ ក្នុងរយៈពេលដូចខាងលើនេះផងដែរ។

១

គួរបញ្ជាក់ថា ប្រទេសអឺរ៉ុបជាច្រើន បូករួមទាំងកាណាដា និងប្រទេសអាស៊ីមួយចំនួនតូចថែមទៀត បានសម្រេចផ្អាកជើងហោះហើរ ទាំងទៅ និងមកពីចក្រភពអង់គ្លេសរួចទៅហើយ ក្រោយការប្រកាសរកឃើញវីរុស COVID-19 ទម្រង់ថ្មីដែលក្រុមអ្នកវិទ្យាសាស្ត្រ នៅមិនទាន់អាចកំណត់ ឥទ្ធិពលច្បាស់លាស់របស់វាបាននៅឡើយ។ ងាកមកកាន់ហ្វីលីពីនវិញ គិតត្រឹមព្រឹកថ្ងៃពុធនេះមានករណីឆ្លង COVID-19 សរុប ៤៦២,៨១៥ករណី ក្នុងនោះស្លាប់ ៩,០២១នាក់ និងជាសះស្បើយវិញ ៤២៩,៤១៩នាក់៕

630x355


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម