មនុស្សចំនួន ០៣នាក់ ជនជាតិវៀតណាម ក្នុងករណី ចាប់ឃុំឃាំង, បង្ខំ មនុស្ស និងធ្វើទារុណកម្មដោយខុសច្បាប់

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី10 ខែមិថុនា ឆ្នាំ2024 ម៉ោង 3:09 នាទី ល្ងាច

មនុស្សចំនួន ០៣នាក់ ជនជាតិវៀតណាម ក្នុងករណី ចាប់ឃុំឃាំង, បង្ខំ មនុស្ស និងធ្វើទារុណកម្មដោយខុសច្បាប់

«ខេត្តព្រះសីហនុ»
(ស្រុកកំពង់សីលា) : សម្ថកិច្ចស្រុកកំពង់សីលាបានឱ្យដឹងថា មនុស្សចំនួន ០៣នាក់ ជនជាតិវៀតណាម ក្នុងករណី ចាប់ឃុំឃាំង, បង្ខំ មនុស្ស និងធ្វើទារុណកម្មដោយខុសច្បាប់ នៅចំណុចលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លូង ស្រុក កំពង់សីលា ខេត្តព្រះសីហនុ ។ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០ និង០០នាទី

កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សិលា បានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍ចំការហ្លួង ថាមានជនជាតិវៀតណាមម្នាក់បានវាយបំបែកកញ្ចក់រថយន្តម៉ាកAlphard ពណ៌ស ស្លាកលេខ 2AZ-2465 ខាងស្តាំផ្នែកខាងក្រោយ ឡូតចេញមកក្រៅ នៅចំណុចការ៉ាសាំង លីម ឡុង ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

ក្រោយពីកើតហេតុក្រុមជនសង្ស័យ
បានជិះរថយន្តខាងលើឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចជិតប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងឆាយក៏ ជនសង្ស័យផ្លុងរថយន្តចោល រួចនាំគ្នារត់គេចខ្លួនចូលទៅក្នុងព្រៃ ដោយទុកជនរងគ្រោះចំនួន ០២នាក់ទៀត ជនជាតិវៀតណាមនៅក្នុងរថយន្ត ។

ក្រោយពីទទួលបានដំណឹងភ្លាមនោះ កម្លាំងអធិការនគរបាលស្រុកកំពង់សីលាយើងខ្ញុំ បានសហការណ៍ជាមួយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កួច ធារិទ្ធ ស្នងការរង ជួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះធ្វើការស្រាវជ្រាវ និងរុករកពេញក្នុងព្រៃតែពុំទាន់រកឃើញ ។

ជនរងគ្រោះទាំង ៣នាក់រួមមាន៖
★ ១.ឈ្មោះ NGUYEN VAN VIET ភេទប្រុស ជនជាតិវៀតណាម អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកកុំព្យូទ័រ លិខិតឆ្លងដែន៖ គ្មាន។
★ ២.ឈ្មោះ NGUYEN THANH HUNG ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ បុគ្គលិកកុំព្យូទ័រ លិខិតឆ្លងដែន៖ គ្មាន។
★ ៣.ឈ្មោះ HI XUAN HIEU ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរ បុគ្គលិកកុំព្យូទ័រ លិខិតឆ្លងដែន៖ គ្មាន។

បច្ចុប្បន្ន ផ្នែកជំនាញបានបញ្ជូនជនរងគ្រោះចំនួន ០៣នាក់ប្រុស ជនជាតិវៀតណាម និងវត្ថុតាងរយន្តចំនួន ០១គ្រឿងខាងលើ ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។

ដោយ លោកនី វ់ាន់នីន ០៨៧៧៥៨៨៦៦


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម