អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់សិស្សានុសិស្សទាំងអស់ឱ្យរក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យឱ្យបានជាប់ជានិច្ច ដើម្បីជៀសវាងនូវការឆ្លងនូវជំងឺកូវីដ១៩ នៅគ្រប់ទីកន្លែង

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី11 ខែមករា ឆ្នាំ2021 ម៉ោង 1:10 នាទី ល្ងាច

ខេត្តកំពង់ឆ្នាំង៖ ថ្លែងនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២១ នៅអនុវិទ្យាល័យ និងសាលាបឋមសិក្សា គិរីសុវណ្ណវង្ស ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមរក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យឱ្យបានជាប់ជានិច្ច ដើម្បីជៀសវាងនូវការឆ្លងនូវជំងឺកូវីដ១៩ នៅគ្រប់ទីកន្លែង ដែលធ្វើឱ្យប៉ះពាល់ការសិក្សា និងសេដ្ឋកិច្ចជាតិទាំងមូល។

IMG_20210111_120259_109

ជាមួយគ្នានោះដែរឯកឧត្តម ឈួរ ច័ន្ទឌឿន បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ព្រមទាំងមានប្រសាសន៍បន្ថែមទៀតថា ក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្រោមម្លប់សន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបានសាងសង់អគារសិក្សាខ្ពស់ មានបន្ទប់រៀនស្អាត ធំទូលាយ វិស័យអប់រំល្អ និងមានគុណភាព។

IMG_20210111_120242_131

ឯកឧត្តមបន្តទៀតថា កន្លងមកអត្រាកំណើនសិស្សនៃការប្រឡងជាប់បាក់ឌុប និងសិស្សពូកែ ពីមួយឆ្នាំទៅមួយឆ្នាំគឺមានការកើនឡើង ហើយសង្ឃឹមថា ថ្នាក់ទី ១២ ឆ្នាំនេះនឹងមានសិស្សប្រឡងជាប់បានច្រើន នឹងទទួលបាននិទ្ទេសល្អថែមទៀត។ ដូច្នេះសូមក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម ហើយជាទំពាំងស្នងឬស្សីសំរាប់អនាគតប្រទេសជាតិយើង។

IMG_20210111_120211_353

លើសពីនេះទៀត ឯកឧត្តម ក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់ សូមខិតខំបន្តជួយផ្សព្វផ្សាយបន្ថែមទៀតអំពីការរស់នៅបែបកន្លងថ្មី ដើម្បីជៀសវាងឆ្លងនូវជំងឺកូវីដ១៩ ដោយរក្សាគម្លាតសុវត្ថិភាព ការរក្សាអនាម័យឱ្យបានជាប់ជានិច្ច រាល់ការធ្វើដំណើរ ត្រូវពាក់ម៉ាស នឹងមានទឹកអាកល់ឬជែលលាងដៃ យកតាមខ្លួនជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ហើយជំងឺកូវីដ១៩ នេះ មិនមែនកើតមានតែនៅប្រទេសកម្ពុជានោះទេគឺកើតមាននូវទូទាំងសាកលលោក ៕

IMG_20210111_120206_122

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម