ឯកឧត្តមបណ្ឌិត សាយ សំអាល់ អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី11 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 7:44 នាទី ព្រឹក

  ខេត្តព្រះសីហនុ: ព្រឹកថ្ងៃសៅរ ១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិ ការកណ្តាល ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា ឯកឧត្តម គួច ចំរើន សមាជិកគណ:កម្មាធិការកណ្តាល ជាប្រធានគណ:កម្មាធិការគណបក្សខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវបេក្ខភាព បេក្ខជនសមាជិកព្រឹទ្ធសភានីតិកាលទី៥ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងសមាជិក សមាជិការចូលរួមបើកយុទ្ធនាការឃោសនាបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅទីលានតេជោ (ពយតាមូង) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

   ឯកឧត្តម គួច ចំរើន សមាជិកគណ:កម្មាធិការកណ្តាល ជាប្រធានគណ:កម្មាធិការគណបក្សខេត្តព្រះសីហនុ បានធ្វើរបាយការសង្ខេប ស្តីពីការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ក្នុងក្របខណ្ឌភូមិភាគទី៧ ចំនួន ៥ខេត្ត នៅខេត្តព្រះសីហនុ ក្នុងបរិយាកាសដែលប្រជាជនកម្ពុជារស់នៅប្រកបដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមគ្គុទ្ទេសដ៏ឈ្លាសវៃ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធិផលធំៗថ្មីជាច្រើនក្នុងការអភិវឌ្ឍសង្គមជាតិ ទោះបីត្រូវរងឥទ្ធិពលពីវិវត្តយ៉ាងស្មុគ្រស្មាញនៃសភាពការអន្តរជាតិ និងផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩។ ការបើកយុទ្ធនាការនេះមានសមាជិក សមាជិការចូលរួមចំនួន ៣ ២១០នាក់ ប្រើប្រាស់រថយន្ត ៦០គ្រឿង ម៉ូតូ ១ ៥០០គ្រឿង និងឧឃោសនសព្ទចំនួន ២៩គ្រឿង ដោយដង្ហែរចេញពីទីលានតេជោឆ្លងកាត់ផ្លូវមួយចំនួនក្នុងក្រុងព្រះសីហនុ និងវិលមកជួបជុំគ្នានៅទីលានតេជោ មុននឹងរំសាយវិលត្រឡប់ទៅកាន់ភូមិសាស្ត្រក្រុង ស្រុករៀងៗខ្លួន។

    ឯកឧត្តមបណ្ឌិត សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដោយ គូសបញ្ចាក់ពីដំណើការបោះឆ្នោតព្រឹទ្ធសភារបស់យើង។ ឆ្នាំ១៩៩១យើងបានឯកភាពប្រទេសដោយជ្រើសរើសប្រព័ន្ធនយោបាយ ១.រាជានិយមអាស្រ័យធម្មនុញ្ញា ២.ប្រកាន់ យកលទ្ធិប្រធិបតេយ្យ សេរីពហុបក្ស ៣.ការបោះឆ្នោត ៥ឆ្នាំម្តង ក្នុងការបោះឆ្នោតសកល និងអសកល។ កម្ពុជាបានបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ នាំមកនូវសន្តិភាពនៅកម្ពុជា យើងមានឪកាសស្ថា និងអភិវឌ្ឍប្រទេសឡើងវិញ និងសូមអគុណប្រជាពល រដ្ឋកម្ពុជា ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងបន្តបោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជា ដើម្បីស្តារមាតុភូមិកម្ពុជា។ ចំពោះខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានកំណត់ជាប៉ូលសេដ្ឋកិច្ចមួយ នៃប៉ូលសេដ្ឋកិច្ចទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែខេត្តព្រះសីហនុ អាចជាប៉ូលធំជាងគេ នៃកម្ពុជា។ ហើយថ្មីៗនេះយើងបានធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយសម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ សាមញ្ញ ដោយផ្តោតទៅលើ ៥ចំណុច គឺមនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យាឌីជីថល ហើយ ៥ចំណុចគន្លឹះក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១។ ហើយថ្មីៗនេះសម្តេចធិបតិបានមកខេត្តព្រះសីហនុ និងដាក់ចេញនូវកម្មវិធីនយោបាយ ស្តារសេដ្ឋកិច្ចខេត្តព្រះសីហនុ ពិសេសអគារជាប់គាំងដែលនៅសេសសល់មិនទាន់បានសាងសង់បញ្ចប់។       ឯកឧត្តមបណ្ឌិត សាយ សំអាល់  បានបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភា គឺបន្តការអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុឪ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំនៅកម្ពុជា។ កម្ពុជាប្រកាន់ភ្ជាប់នូវគោលការជ្រោងទង់ឯកភាពជាតិ និងនាំមកនូវសន្តិភាព ហើយការបោះឆ្នោតនេះ ក្លាយជាវប្បធម៌។ សម្តេចធិបតីបានកំណត់យកថ្ងៃទី ២១ធ្នូ ជាទិវាសន្តិភាព ជាមាគ៌ា ឈានឆ្ពោះទៅការបោះឆ្នោតពេលមុន យើងបានបញ្ចប់ចលនាជ្រុលនិយម សុំឪ្យស្មារតីនៃសន្តិភាពនៅជាប់ជាមួយប្រជាជនរបស់យើងទាំងអស់គ្នា។

   ក្នុងឪកាសនោះឯកឧត្តមបណ្ឌិត សាយ សំអាល់ បានធ្វើការអំពាវនាវដល់អង្គបោះ ឆ្នោតរបស់គណបក្សប្រជាជន និងមិនមែនគណបក្សប្រជាជន សូមប្រើប្រាស់សិទ្ធបោះ ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យបោះឆ្នោតជូនសមាជិកព្រឹទ្ធសាភា ដើម្បីកម្ពុជាបន្តដំណើរឆ្ពោះទៅមុខបន្តទៀត ដោយមានការឯកភាពជាតិ។ សង្ឃឹមថា យើងអនុវត្តគោលនយោ បាយរបស់យើងបន្តទៀត ដើម្បីឪ្យខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ ប្រជាជននិងរីកចម្រើន សូមអគុណគណបក្សខេត្ត គណបក្សមូលដ្ឋាន និងសប្បុរសជនដែលបានចូលរួមធានាឪ្យដំណើរការបោះឆ្នោតបានទៅរលូន និងអគុណកងកម្លាំងប្រដាប់អាវុធជួយរក្សាសន្តិសុខក្នុងអំឡុងឃោសនាបោះឆ្នោត និងការបោះឆ្នោត និងសូមអគុណគណ:កម្មាធិការរៀចំការបោះឆ្នោតបានបំពេញបេសកកម្មរបស់ខ្លួនបានត្រឹមត្រូវ រក្សាបាននូវយុត្តិធម៌ និងភាពត្រឹមត្រូវ នៃការបោះឆ្នោតប្រកបដោយលិទ្ធប្រជាធិបតេយ្យ៕ សម្របសម្រួលដោយលោកស្រី វ៉ើន កញ្ញា

   


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម