ប្រជាពលរដ្ឋស្នើអោយអាជ្ញាធរចុះពិនិត្យទីតាំងបង្ហូទឹកកង្វក់តាមរយៈបណ្តាញសារព័ត៏មានមន្ត្រីសាលាក្រុង ស្នើអោយប្រជាពលរដ្ឋបង្ហាញឈ្មោះនិងដាក់ពាក្យបណ្តឹងមកអាជ្ញាធរ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី23 ខែឩសភា ឆ្នាំ2023 ម៉ោង 12:16 នាទី ព្រឹក

ប្រជាពលរដ្ឋស្នើអោយអាជ្ញាធរចុះពិនិត្យទីតាំងបង្ហូទឹកកង្វក់តាមរយៈបណ្តាញសារព័ត៏មានមន្ត្រីសាលាក្រុង ស្នើអោយប្រជាពលរដ្ឋបង្ហាញឈ្មោះនិងដាក់ពាក្យបណ្តឹងមកអាជ្ញាធរ

ខេត្តព្រះសីហនុៈ
អាជ្ញាធរមានសិទ្ឋត្រឹមតែការសម្របសម្រួលតែប៉ុណ្ណោះ ចំពោះអ្នកសារព័ត៏មានតាមក្រមសីល៏ធម៏គួរតែបង្ហាញឈ្មោះប្រជាពលរដ្ឋដែលបានស្នើរសុំថាគាត់បានឃើញស្ថានភាព និងរស់
នៅទីកន្លែងណាពិតប្រាកដ ជាពិសេសត្រូវមានពាក្យបណ្តឹងមកកាន់អាជ្ញាធរជាមុនសិន។

  ក្រោយពីមានការចុះផ្សាយតាមតាមPageរបស់បណ្តាញផ្សព្វផ្សាយមួយចំនួនទាក់ទិនទៅនឹងការបង្ហូរទឹកកង្វក់ តាមបណ្តោយផ្លូវ២០៦កែវផ្លូវ១០៣ បានធ្វើផ្ទុះការជជែកវែកញែកទាំងក្នុងបណ្តាញសង្គម ក៏ដូចគ្រុបរបស់ការងារ ដោយភាគីមន្ត្រីសាលាក្រុងព្រះសីហនុ លោក លឹម ភ័ត្រី ក្រុមប្រឹក្សាក្រុងព្រះសីហនុបានអោយដឹងថា ចំពោះអ្នកសារព័ត៏មានតាមក្រមសីល៏ធម៏គួរតែបង្ហាញឈ្មោះប្រជាពលរដ្ឋដែលបានស្នើរសុំថាគាត់បានឃើញស្ថានភាព និងរស់នៅទីកន្លែងណាពិតប្រាកដ ជាពិសេសត្រូវមានពាក្យបណ្តឹងមកកាន់អាជ្ញាធរជាមុនសិនអាជ្ញាធរមានសិទ្ឋត្រឹមតែការសម្របសម្រួលតែប៉ុណ្ណោះ មិនអាចដោះស្រាយបានទេ ទុកអោយជំនាញនៃមន្ទីសារធារណៈការខេត្តជាអ្នកសម្រេច។ដោយឡែកភាគីប្រជាពលរដ្ឋបានអះអាងថា ក្នុងនាមអាជ្ញាធរដែន ក្នុងនាមជាមន្ត្រី អ្នកបំរើរាស្រ្ត មិនគួរណាគ្រាន់តែជូនដំណឹងនិងការស្នើសុំអាជ្ញាធរចុះមកពិនិត្យទីតាំងដែលបង្ហូរទឹកស្អុយតាមផ្លូវសារធារណ:ជាប្រយោជន៏សង្គម សោភ័ណ្ឌភាពដើម្បីមុខមាត់ខេត្តបែជាមន្ត្រីសាលាក្រុងតំរូវបង្ហាញអត្តសញ្ញាណ និងដាក់ពាក្យបណ្តឹងជាមុនទៅវិញ។ប្រភពដ៏ដែលបានបង្ហាញអារម្មណ៏ដោយសង្កត់ធ្ងន់ថា តើលោកមន្ត្រីយល់ពាក្យថា ជូនដំណឹង និង ពាក្យស្នើសុំទេ ការជូនដំណឹងនេះគឺក្នុងន័យចង់ប្រាប់អោយអាជ្ញាធរដែនដីដែលជាម៉ែ ជាឪពុក ចុះមើលផងព្រោះទីតាំងនោះវាធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងការខិតខំកសាងរបស់ប្រមុខរាជរដ្ឋាភិបាលតាមរយះឯកឧត្តម អភិបាលបាលខេត្ត ដែលលោកបានខិតខំណាស់ទំរាំបានប៉ុណ្ណឹងហេតុក្រាន់តែប្រជាពលរដ្ឋជូនដំណឹងពីទីតាំងមិនល្អចាំបាច់ដាក់ពាក្យបណ្តឹងដូច្នោះ។ប្រភពដ៏ដែលបានបន្តថា  និយាយតាមត្រង់ចំពោះមូលហេតុដែលពួកគាត់ជូនដំណឹងតាមរយៈបណ្តាញផ្សព្វផ្សាយព្រោះយល់ថាអ្នកសារព័ត៏មានគឺជាអ្នកនាំសារពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋទៅកាន់រាជរ ដ្ឋាភិបាលតាមរយ:អាជ្ញាធរមូលដ្ឋាន.ភូមិ.ឃុំ.ស្រុក/ក្រុង.ខេត្ត.បើជូនតំណឹងហើយតម្រូវអោយដាក់ពាក្យបណ្តឹងទៀត តើពួកគាត់ជាប្រជាពលរដ្ឋមានពេលឯណាទៅសរសេរពាក្យបណ្តឹង ព្រោះករណីនេះជាប្រយោជន៏សង្គមទាំងមូល ។ម្យ៉ាងវិញទៀតកន្លងមក ឯកឧត្តម អភិបាលខេត្តតែងតែអំពាវនាវអោយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈសហការជា មួយ អាជ្ញាធរមូលដ្ឋានដោយផ្តល់សិទ្ឋអោយរាយការណ៏នូវភាព ចន្លោះប្រហោង និង ភាពអសកម្មរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន។

  ជុំវិញបញ្ហានេះផងដែរលោក បុរីវង្សានិត ប្រធានមន្ទីសារធារណៈការ និង ដឹកជញ្ជូនខេត្តព្រះសីហនុ បានឆ្លើយយ៉ាងខ្លីមានន័យច្បាស់ថា ពាក់ព័ន្ឋករណីការបង្ហូរទឹកកង្វក់តាមផ្លូវសារធារណៈនេះ ចាំលោកបញ្ជូនក្រុមការងារចុះពិនិត្យអោយបានច្បាស់សិន ព្រោះលោកពុំបានដឹងនោះទេ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម