ឯកឧត្តម គួច ចំរើន បានដង្ហែព្រះពុទ្ធរូបធ្វើអំពីស្ពាន់ កម្ពស់ជាង៣ម៉ែត្រ ទម្ងន់ជាង ២តោន ត្រូវបានដង្ហែយកទៅតម្កល់ទុកលើបល្ល័ង្ក នៅវត្តគិរីជលសាកោះរ៉ុង .

ព័ត៌មានសង្គមថ្ងៃពុធ ទី31 ខែមករា ឆ្នាំ2024 ម៉ោង 9:56 នាទី ល្ងាច

ឯកឧត្តម គួច ចំរើន បានដង្ហែព្រះពុទ្ធរូបធ្វើអំពីស្ពាន់ កម្ពស់ជាង៣ម៉ែត្រ ទម្ងន់ជាង ២តោន ត្រូវបានដង្ហែយកទៅតម្កល់ទុកលើបល្ល័ង្ក នៅវត្តគិរីជលសាកោះរ៉ុង .

ខេត្តព្រះសីហនុ : ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអបាលខេត្តព្រះសីហនុនិងមន្ត្រីសាលាខេត្តព្រមទាំងកងកម្លាំងស្នងការរដ្ឋាននគរបាលខេត្តរួមទាំងកងកម្លាំងអាវុធហត្ថ បានដង្ហែព្រះពុទ្ធរូបធ្វើអំពីស្ពាន់យកមកតម្កល់លើបល្ល័ង្ក នៅរសៀលថ្ងៃទី 31 ខែមករាឆ្នាំ២០២៤ ស្ថិតនៅវត្តគិរីជលសារកោះរ៉ុង ដើម្បីឱ្យពុទ្ធបរិស័ទជិតឆ្ងាយ គោរពបូជាតាមបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

មកដល់ពេលបច្ចុប្បន្នសំណង់ព្រះវិហារនេះ សាងសង់បានប្រមាណជា ៩០ភាគរយ គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ការសាងសង់មានគណៈកម្មាធិការគ្រប់គ្រងត្រឹមត្រូវ រៀបចំផែនទី និងប្លង់សាងសង់ទៅតាមក្បួនខ្នាត ពិសេសថែមទៀតនោះ ក្រុមការងារមានជំនាញ និងបច្ចេកទេសក្នុងការសាងសង់ព្រះវិហារ ធ្វើឱ្យដំណើរការសាងសង់បានលឿនតាមការគ្រោងទុក។

សំណង់ព្រះវិហារវត្តគិរីជលសារកោះរ៉ុងនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកប្រតិបត្តិ និងទស្សនាផ្នែកព្រះពុទ្ធសាសនា ព្រោះសំណង់ព្រះវិហារគឺសាងសង់តាមរចនាបទខ្មែរ។

ព្រះពុទ្ធរូបមានកម្ពស់ ៣,១១៩ម៉ែត្រ ប្រវែងភ្នេនព្រះមាន ២,៧៧២ម៉ែត្រ កម្ពស់ត្របកឈូកទម្រព្រះពុទ្ធរូប ០,៤៤៣ម៉ែត្រ មានទម្ងន់ ២តោន ទុកសម្រាប់ឱ្យពុទ្ធបរិស័ទជិតឆ្ងាយ និងភ្ញៀវទេសចរទៅលេងក្រុងកោះរ៉ុងគោរពបូជា។

សូមបញ្ជាក់ថា ការសាងសង់ព្រះវិហារវត្តគិរីជលសារ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ជាគំនិតផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ សម្រាប់ប្រជាពលរដ្ឋនៅតំបន់កោះក្នុងខេត្តព្រះសីហនុ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម