ឃាត់ខ្លួននាយរងប៉ូលីសសេដ្ឋកិច្ចម្នាក់នៅច្រកទ្វារអន្តរជាតិភ្នំដឹនក្រោយមានការផ្ទុះអាវុធជាមួយគយចល័ត

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី03 ខែកក្កដា ឆ្នាំ2023 ម៉ោង 11:36 នាទី ល្ងាច

ឃាត់ខ្លួននាយរងប៉ូលីសសេដ្ឋកិច្ចម្នាក់នៅច្រកទ្វារអន្តរជាតិភ្នំដឹនក្រោយមានការផ្ទុះអាវុធជាមួយគយចល័ត
================
(ខេត្តតាកែវ): នគរបាលផ្នែកសេដ្ឋកិច្ចម្នាក់ប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដឹន ស្រុកគីរីវង់ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនយកមកស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីសួរនាំ ក្រោយបង្ករការផ្ទុះអាវុធជាមួយគយចល័តនៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅក្បែរច្រកទ្វារអន្តរជាតិភ្នំដឹន។
អ្នកឃើញហេតុការបានឲ្យដឹងថា មុនមានការផ្ទុះអាវុធ ទំនងមានការកាចកុងគ្នា រវាងគយចល័ត និង ប៉ូលីសសេដ្ឋកិច្ចប្រចាំការនៅច្រក ព្រោះឃើញមានរថយន្តដឹកទំនិញសំពីងសំពោងជាច្រើនគ្រឿងនៅទីនោះ។
សាក្សីបញ្ជាក់ថា ទំនងខាងប៉ូលីសសេដ្ឋកិច្ចរកស៊ីកាងរថយន្តដឹកទំនិញ ហើយមិនព្រមបង់ព័ន្ធទៅគយចល័តហើយមើលទៅ ទើបបានជាកើតមានជម្លោះនិងគ្នា រហូតមានការផ្ទុះអាវុធទៅលើគយចល័តបែបនេះទៅ។
បច្ចុប្បន្នមានរថយន្តដឹកទំនិញ ០៦ គ្រឿងត្រូវបានយកមករក្សាទុកនៅស្នាក់ការគយនិងរដ្ឋករខេត្តកែវ ដើម្បីដោះស្រាយ។
ជុំវិញករណីខាងលើ លោក ស៊ុន ឆាយ ប្រធានសាខាគយនិងរដ្ឋករខេត្តតាកែវ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងការងារនោះគឺបានធ្វើអនុលោមភាពហើយ មិនអីទេ ម្យ៉ាងប៉ូលីសសេដ្ឋកិច្ចប្រចាំការនោះច្រកនេះ បានផ្ទុះអាវុធមកលើគយ ព្រោះគាត់ជាអ្នកកាងរថយន្តដឹកទំនិញពេលយប់។
ដោយឡែកនាយរងប៉ូលីសការិយាល័យសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្ដដែលត្រូវានឃាត់ខ្លួនមានឈ្មោះ ណុប សំបូរ ភេទប្រុស អាយុ៣១ ឆ្នាំ ឃាត់ខ្លួនក្នុងករណីបទល្មើសជាក់ស្តែង កាលពីថ្ងៃទី ០២ កក្កដា ២០២៣ រួមជាមួយវត្ថុតាងកាំភ្លេីងខ្លីម៉ាក GLOCK លេខDZH980 គ្រាប់កាំភ្លេីងចំនួន១៥គ្រាប់ (គ្រាប់ពណ៌ទឹកប្រាក់ចំនួន ១០គ្រាប់) បង់កាំភ្លេីងចំនួន០១ និងរថយន្ត០១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BY-9899 ផងដែរ។
ចំណែកលោកឧត្តមសេនិយ៍ត្រី ហ៊ិន សុខេន ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ករណីនេះ ជំនាញលោកកំពុងដោះស្រាយនឹងរៀបចំសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕

ប្រភពពី: វណ្ណាព័ត៌មានតាកែវ

សម្រួលអត្ថបទផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម