ម៉ូតូបុកម៉ូតូបណ្ដាលឲ្យមនុស្ស 6 នាក់ដេកដួលក្នុងស្ថានភាពរងរបួសធ្ងន់ធ្ងរ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី15 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 10:45 នាទី ព្រឹក

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្សប្រុសស្រី 6 នាក់រងរបួសធ្ងន់ធ្ងរដេកដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង 11: 00 នាទីយប់ថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2022នៅតាមបណ្ដោយផ្លូវវិថីឯករាជ្យ 100 នៅត្រង់ចំណុចអូរសំអាតស្ថិតក្នុងសង្កាត់លេខ 3 ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ពីកន្លែងកើតហេតុបានប្រាប់ថាមុនពេលកើតហេតុបានឃើញម៉ូតូពីរគ្រឿងបើកបញ្ច្រាសទិសគ្នាក្នុងស្ថានភាពល្បឿនលឿនវ៉ាជែងបណ្ដាលឲ្យវាក់អើគ្នាក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលដេកស្តូកស្តឹងនៅនឹងកន្លែងតែម្ដងកើតហេតុ បណ្តាលឲ្យភាគីទាំងសងខាងចំនួន៦នាក់រងរបួសធ្ងន់និងស្រាល។

ក្រោយពេលកើតហេតុភ្លាមៗជនរងគ្រោះ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំណែកម៉ូតូភាគីទាំងសងខាងរងការខូចខាតយ៉ាងដំណំត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកលោកធ្វើការវាស់វែងនិងលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម