គ្រឿងញៀនជាង1តោនត្រូវបានសមត្ថកិច្ចបង្ក្រាបនៅខេត្តព្រះសីហនុ។

ព័ត៌មានសង្គមថ្ងៃពុធ ទី24 ខែមករា ឆ្នាំ2024 ម៉ោង 12:22 នាទី ល្ងាច

ព្រះសីហនុ៖ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបង្ហាញមុខជនបរទេសចំនួន ៥នាក់ និងគ្រឿងញៀនជាង ១តោន បន្ទាប់ពីបង្ក្រាបបានកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ។ នេះបើយោងតាមប្រភពព័ត៌មានបឋម នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមីន។

      ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ សំបើមនេះមានកិច្ចសហការយ៉ាងអត់ល្អន់ពីស្ថាប័នពាក់ព័ន្ធរួមមានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃក្រសួងមហាផ្ទៃ ការិយាល័យប្រឆាំងគ្រឿងញេងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កងរាជអាវុធហត្ថខេត្តព្រះសីហនុនិងក្រោមកិច្ចសហការប្រតិបត្តិការ វីរសេនាតូចការពារព្រំដែនទឹកលេខ 240 ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងពេញពិសិដ្ឋ បានចៀនដល់ការបង្ក្រាបនិងឃាត់ខ្លួនមនុស្សចំនួន 5 នាក់រួមជាមួយនឹងវត្ថុតាងសារជាតិញៀនជាងមួយតោន កាលពីវេលាម៉ោង 2:00 រំលងអាធ្រាតឈានចូលថ្ងៃទី 22 ខែមករាឆ្នាំ 2023 នៅចំណុចភូមិសាសន៍ឃុំកំពេញ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ខណៈពេលដែលជនសង្ស័យបម្រុងនឹងនាំឡើងគោក។គ្រឿងញៀនបង្ក្រាបបាននេះមានចំនួន ២៥ធុងស្មើនឹង១,០៨២.៥គីឡូក្រាម ក្នុងនោះគ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារមួយចំនួនទៀត។

គួររំលឹកផងដែលថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ មានករណីជួយដូរគ្រឿងញៀនដ៏ធំប្រាហាក់ប្រហែកគ្នានេះដែរ ត្រូវបានអាវុធហត្ថខេត្តព្រះវិហារបង្ក្រាបបាននៅស្រុកជ័យសែន ខេត្តព្រះវិហារ៕ សម្របសម្រួលដោយលោកនីវ៉ាន់នីន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម