គ្រោះថ្នាក់បន្តិចបន្តួចសោះ បង្ករជាជំលោះ ព្រោះ...

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី26 ខែសីហា ឆ្នាំ2023 ម៉ោង 7:05 នាទី ល្ងាច

គ្រាន់រឿងគ្រោះថ្នាក់ចរាចរណ៍បន្តិបន្តួចសោះ យកឈ្មោះចៅថ្នាក់ដឹកនាំមកប្រាប់សម្ថកិច្ចដែរ

ខេត្តព្រះសីហនុ :
យ៉ាងហោចណាស់ក៏មានរថយន្តស៊េរីទំនើបចំនួន 2 គ្រឿងបានរងការខូចខាតទាំងសងខាង បន្ទាប់ពីជួបឧបវៈហេតុបុកគូថគ្នាពេញទំហឹង ខណៈពេលរថយន្តទាំងពីរបើកបរស្របទៅគ្នា។ ហេតុការណ៍នេះកើតឡើងតាមបណ្ដោយផ្លូវមិត្តភាព(លេខ
800)ត្រង់ចំណុចការ៉ាស់សាំងpttអូរបី ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ នៅវេលាម៉ោង 1:30 នាទីថ្ងៃទី26 ខែសីហាឆ្នាំ 2023។

ជុំវិញហេតុការណ៍នេះតាមប្រភពកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារស្អាតព័ត៌មានអោយដឹងថា មុនហេតុការណ៍ពីកើតឡើងគេបានប្រទះឃើញរថយន្តម៉ាកកូរ៉េរាងចំណាស់មួយគ្រឿងបើកបរទិសដៅអូរពីទៅផ្សារលើក្រុងព្រះសីហនុរហូត មកដល់ត្រង់ចំណុចកើតហេតុខាងលើរថយន្ដកូរ៉េនោះក៏បានបន្ថយល្បឿនបត់ឆ្វេង ស្របពេលជាមួយគ្នានេះផងដែរក៍មានរថយន្ដពីគ្រឿងទៀតផ្សេងទៀតបានធ្វើដំណើរពីក្រោយផងដែរ ក្នុងនោះរថយន្ដទី១ម៉ាក់TRION ក្រុមហ៊ុន Mitsubishi ពាក់ស្លាកលេខ ភ្នំពេញ 2BZ -5569ពណ៌ស ឃើញរថយន្ដកូរ៉េបត់ ក៏បានជាន់ហ្វាងបន្ថយលឿន រំពិចនោះក៏មានរថយន្ដមួយគ្រឿងទៀតម៉ាក់
ALPHARDពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AY -1666បើកមកតាមក្រោយមិនប្រយ័ត្នបុកគូថរថយន្ដទី១ម៉ាក់TRITONតែម្ដង
បង្ករអោយរងការខូចខាតយ៉ាងដំណំនៅខាងមុខរថយន្ដ។ក្នុងហេតុ
ការណ៍នេះមិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពីមានហេតុការនេះភាគីទាំងសងខាងចរចា មិនត្រូវគ្នាឡើយ ដោយសារតែភាគីខាងរថយន្តម៉ាក់ALPHARDព្រមសងសំណងទៅរថយន្ដម៉ាក់TRITONត្រឹមយករថយន្ដជួសជុលកាខូចខាត តែម្ចាស់មនព្រម។

 

ក្រោយពីភាគីទាំងសងខាងចចារគ្នានៅតែមិនត្រូវក៏ឲ្យសមត្ថកិច្ចវាស់វែងនិងយករថយន្ដទាំងពីរក្សាទុក្ខនៅការិយាល័យចរាចរណ៍ផ្លូវគោគរងចាំការដោះស្រ័យនៅពាលក្រោយ។ សម្រួលចេញផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម