លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការ នគរបាលស្រុកព្រៃនប់ បានផ្តល់ជូនតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសម្រួលដល់តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី17 ខែឩសភា ឆ្នាំ2022 ម៉ោង 6:06 នាទី ល្ងាច

ដោយមានការណែនាំ ចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងម៉ើងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ និងមានការយកចិត្តទុកដាក់ ដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការ នគរបាលស្រុកព្រៃនប់។
នៅថ្ងៃទី១៧,ឧសភា ឆ្នាំ២០២២ កម្លាំងនគរបាលផែនអត្តសញ្ញណកម្ម នៃអធិការនគរបាលស្រុកព្រៃនប់ បានទទួលសំភារះការងារស្ថិតិពីការិយាល័យ នគរបាលគ្រប់គ្រងប្រជាពលរដ្ឋ ក្នុងនោះរួមមាន:

សៀវភៅស្នាក់នៅ(ក២)ចំនួន ៥០០ ក្បាល

សៀវភៅគ្រួសារ(ក៤)ចំនួន ២០០ ក្បាល

លិខិតផ្លាស់ប្តូរទីលំនៅ(ក៦)ចំនួន ១៥ ក្បាល

កម្រងឯកសារស្តីពីបែបបទ នីតិវិធីនៃការផ្តល់សៀ
វភៅស្នាក់នៅ និងសៀវភៅគ្រួសារ ចំនួន១៥ក្បាល ផ្តល់ជូនតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសម្រួលដល់តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម