គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដនិងរថយន្តរងការខូចទាំងសងខាង

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី02 ខែមិថុនា ឆ្នាំ2022 ម៉ោង 8:35 នាទី ល្ងាច

ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដនិងរថយន្ដ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២
ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះបង្ករឡើងដោយរថយន្ដម៉ាក់ Toyota ពណ៍ទឹកមាស ដែលមានស្លាកលេខ ភ្នំពេញ2AL-7666 ទិសដៅពីក្រុងព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ តាមផ្លូល្បឿនលឿន បើកបរដោយបុរស៤នាក់ មិនស្គាល់អត្តសញ្ញាណ ។ សាក្សីដែលឃើញហេតុការណ៍បានដាក់ការ សង្ស័យថាអ្នកបើកបរខាងលើទំនងជាស្រវឹង ព្រោះអីនិយាយមកធំក្លិនស្អុយស្រា នៅពេលបើកមកដល់ចំណុច ដែលមានកុងត្រូលផ្លូវ ការដ្ឋានសាងសង់ល្បឿនលឿន ក៏បានបុកគូទរថយន្តមួយគ្រឿងម៉ាក Camry ពណ៌ស ដែលមានស្លាកលេខភ្នំពេញ 2BG -3843 បើកបរដោយស្ត្រី២នាក់អ្នក ។

សាក្សីដែលឃើញហេតុការណ៍បន្តថា តាមការឃើញផ្ទាល់របស់គាត់ នៅកន្លែងកើតហេតុ ឃើញរថយន្តមួយគ្រឿង ជិះមកបុកគេពីក្រោយហើយចុះពីលើរថយន្ត ហើយគំរាមកំហែងម្ចាស់ឡានគេទៀត ដោយសារពេលនោះដែរ ឃើញគាត់ជាស្ត្រីទន់ខ្សោយ និងបានប្រើពាក្យធ្ងន់ៗថា មានស្គាល់អញអត់ អញនឹងធ្វើឲ្យផ្អើលកំពង់សោមម្ដង និងយកឈ្មោះថ្នាក់ដឹកនាំ ចាំអញខលទៅ07 ដើម្បីឲ្យជួយអន្តរាគមន៏ តាមការបំភ្លឺរបស់ម្ចាស់រថយន្តរងគ្រោះ គាត់ថារឿងប៉ះពាល់បន្តិចបន្តួច មិនសំខាន់ទេ យើងសុទ្ធតែខ្មែរដូចគ្នា ត្រូវចេះយោគយល់គ្នា ក៏ប៉ុន្តែម្ចាស់រថយន្ដបង្ករ មិនបានប្រើសំដីសូមទោសទេ បែរជាប្រើពាក្យអក្សក្រមសីលធម៌ទៅវិញ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម