សមត្ថកិច្ចរៀបចំបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស ( កាច់សោរយកម៉ូតូ )

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី16 ខែឩសភា ឆ្នាំ2022 ម៉ោង 11:28 នាទី ល្ងាច

ខេត្តបាត់ដំបង! កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយពីឃាត់ខ្លួនពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស ( កាច់សោរយកម៉ូតូ )។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានប្រាប់អោយដឹងនៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះថាជនសង្ស័យមានឈ្មោះ ឃុត ប៊ុនធិន ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៣ វេលាម៉ោង ១៤និង២៨នាទី នៅចំណុចលើផ្លូវជាតិលេខ ៥៧ ស្ថិតនៅក្នុងភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ជាមួយវត្ថុតាងរួមមាន!
- ម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ ២០១៨ លេខ តួ ម៉ាស៊ីន 5157967 ពាក់ ស្លាកលេខ ភ្នំពេញ 1HN-7466
-កូន សោរ ម៉ូតូ ចំនួន ២៥ គ្រាប់
- តួណឺវីស ចំនួន ០២ ដេីម
- មួក សុវត្ថិភាព ចំនួន ០២

លោក ឈឿង គឹមសុង បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ០៨និង១០ នាទី រូបគេបានធ្វើសកម្មភាពកាច់សោរលួចយកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ បឿង លក្ខិណា ភេទស្រី អាយុ ៣២ឆ្នាំ នៅចំណុចផ្សារលើ ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយក្រោយទទួលបានពាក្យបណ្តឹងនិងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ និងដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងផងនោះ លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានតែម្តង។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម