ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបិទពិព័ណ៌ម្ហូបអាហារ និងផលិតផលខ្មែរ និងប្រគល់ជ័យលាភី ពិព័ណ៌ម្ហូបអាហារ និងផលិតផលខ្មែរ នៅទីលានតេជោ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី16 ខែឩសភា ឆ្នាំ2022 ម៉ោង 5:23 នាទី ល្ងាច

ល្ងាចថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបិទពិព័ណ៌ម្ហូបអាហារ និងផលិតផលខ្មែរ និងប្រគល់ជ័យលាភី ពិព័ណ៌ម្ហូបអាហារ និងផលិតផលខ្មែរ នៅទីលានតេជោ (ពយតាមូង) សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បិទកម្មវិធីពិព័ណ៌ម្ហូបអាហារ និងផលិតផលខ្មែររយៈពេល០៣ថ្ងៃកន្លងមកនេះ ដោយមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ភោជនីយដ្ឋាន អ្នកលក់អាហារតាមស្តង់ ហើយមានអ្នកទេសចរមកស្នាក់នៅកម្សាន្តនៅខេត្តព្រះសីហនុ ចូលរួមកម្សាន្តសប្បាយរីករាយនៅលើទឹកដីឆ្នេរសមុទ្ររបស់យើងយ៉ាងច្រើនកុះករក្នុងថ្ងៃឈប់សម្រាកបុណ្យពិសាខបូជា និងដើរលេងកម្សាន្តនៅតាមបណ្ដោយឆ្នេរសមុទ្រ។ ការរៀបចំពិព័ណ៌ម្ហូបអាហារ និងផលិតផលខ្មែរនាពេលនេះ មានការចូលរួមពីដៃគូរពាក់ព័ន្ធ បង្កើតបានកម្មវិធីសប្បាយរីករាយ និងសូមកោតសរសើរកម្លាំងប្រដាប់អាវុធដែលបានខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អ ធ្វើឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមសប្បាយរីករាយ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានប្រគល់ពានរង្វាន់អបអរសាទរជ័យលាភី ពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនៅខេត្តព្រះសីហនុដោយក្តីរីករាយ។ ឯកឧត្តម ក៏បានជូនពរជ័យដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដៃគូរ និងជាកីឡាករ សាស្ត្រាចារ្យ សិស្ស និស្សិត សិល្បករ សិល្បការិនី ព្រមទាំងភ្ញៀវដែលបានចូលរួមទស្សនាក្នុងឱកាសនេះ សូមជួប ប្រទះនូវពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម