ជាក្តីរីករាយ និងមោទកភាពបំផុត ចំពោះព្រះរាជាណាចក្រកម្ពុជានូវស្នាដៃជាប្រវត្តិសាស្ត្រ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលនាំកម្ពុជាទទួលបាននូវតំណក់ប្រេងជាលើកដំបូង ដែលជាការបន្ថែមពីលើនូវសេចក្តីសុខ សន្តិភាពជូនជាតិ និងមាតុភូមិ រួមទាំងអបអរសាទរជាមួយ ខួបគម្រប់ ២២ ឆ្នាំនៃការបញ្ចប់សង្គ្រាម ស្ថាប័នប្រឆាំងអំពើពុករលួយ ដែលចុះហត្ថលេខាដោយឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ បានផ្ញើសារអបអរសាទរជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅ ជាមួយការគោរពវាយតម្លៃដ៏ខ្ពង់ខ្ពស់នូវការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ។
អត្ថន័យដ៏ជ្រាលជ្រៅក្នុងសារលិខិតបានថ្លាថ្លែងថា តំណក់ប្រេងជាលើកដំបូង គឺជាប្រវត្តិសាស្ត្រ នៃកិច្ចប្រឹងប្រែងថ្មីមួយរបស់សម្តេចតេជោ នូវសមត្ថភាពជាតិក្នុងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល និងជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ ។
ខ្លឹមសារនៃសារលិខិតមានចុះផ្សាយទាំងស្រុងដូចខាងក្រោមៈ