សត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ចំនួន២ក្បាលទៀតត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ នាំយក ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 7:33 នាទី ល្ងាច

ខេត្តព្រះសីហនុ-លើកទី១២៨ ហើយដែលលោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ចំនួន២ក្បាលទៀតហើយទៅព្រលែងក្នុងសមុទ្រធម្មជាតិ​​វិញ ។

        លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រ​ទេ​ស​នានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិចឬអណ្តើកសមុទ្រលើកនេះគឺ KH 0388 និងKH 0389។

ដោយមើលឃើញអំពីទង្វើល្អរបស់លោក ឧកញ្ញ៉ា ទៀ វិចិត្ត ទើបនៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វល្មិចឬអណ្តើកសមុទ្រ តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម