កក្រើកទៀតហើយ ជនជាតិចិនបា..ញ់គ្នាផ្អើលដល់សមត្ថកិច្ចចុះបើកការស្រាវជ្រាវទាំងយប់ នៅក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី15 ខែមិថុនា ឆ្នាំ2022 ម៉ោង 1:49 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ស្នូរផ្ទុះអាវុធជាច្រើនគ្រាប់ បានបង្កឱ្យមានភាពភ្ញាក់ទៅដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ទាំងកណ្ដាលអធ្រាត្របន្ទាប់ពីជនជាតិចិនបានផ្ទុះអាវុធប្រមាណ ៩ គ្រាប់នៅចំណុចផ្លូវអន្ទង់អាំងក្បែរ សណ្ឋាគារស៊ីហួស្ថិត ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោង១២និង៤០នាទីយប់ ឈានចូលថ្ងៃទី ១៥ ខែមិថុនាឆ្នាំ២០២២ បង្កឲ្យមនុស្សម្នាក់ បានរងរបួសកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថៃខាង ក្រុងព្រះសីហនុ។

ជុំវិញករណីផ្ទុះអាវុធកក្រើកក្រុងព្រះសីហនុ ទាំងកណ្ដាលអធ្រាត្រនេះដែរ ក្រុមកម្មករសំណង់ដែលស្នាក់នៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ថា មុនពេលកើតហេតុ ពួកគាត់កំពុងតែសម្រាកលង់លក់ នៅក្នុងការដ្ឋានសំណង់ក្បែរកន្លែងកើតហេតុនេះ ស្រាប់តែឬសំឡេងផ្ទុះអាវុធ ជាច្រើនគ្រាប់ ធ្វើឲ្យពួកគាត់តក់ស្លុតយ៉ាងខ្លាំង ហើយពុំហ៊ានចេញមកមើលទេ រហូតបានមួយសន្ទុះ ទើបគាត់លួចមើលតាមចន្លោះប្រហោង ឃើញរថយន្តចំនួន ៣គ្រឿង បានបើកចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុកនៅស្នាមឈាម និងសំបកគ្រាប់ជាច្រើនគ្រាប់។ មិនយូរប៉ុន្មានក៏ឃើញសមត្ថកិច្ចប៉ូលីសមកដល់កន្លែងកើតហេតុ។ ចំពោះចំពោះហេតុការណ៍មុនកើតហេតុ ពួកគាត់ពុំបានដឹងអ្វីនោះទេ ព្រោះវេលាម៉ោងនេះជាម៉ោងដែលគាត់កំពុងសម្រាកលង់លក់។

ដោយឡែកបើយោងតាមប្រភពចុងក្រោយគិតមកដល់ត្រឹមម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី ១៥ ខែមិថុនានេះ ប្រភពពីសមត្ថកិច្ច បានបង្ហើបថា ជុំវិញករណីនេះ សមត្ថកិច្ចកំណត់អត្តសញ្ញាណនិងមុខសញ្ញាបានហើយ ព្រោះហេតុការណ៍នេះកើតឡើងដោយសារជម្លោះរឿងលុយកាក់។

ប្រភពដដែលបានបន្តថា ក្រោយកើតហេតុសមត្ថកិច្ចនិងអាជ្ញាធរដែនដី បានរូបឃើញរថយន្តមួយគ្រឿងម៉ាកអូឌី ដែលគេសង្ស័យថាជារថយន្តរបស់ជនបង្ក បានយកទៅផ្លុងចោលនៅស្រុកព្រៃនប់ ដែលមានចម្ងាយប្រមាណ ៤៣ គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ចំពោះអត្តសញ្ញាណជនរងគ្រោះ និងជនបង្ក សមត្ថកិច្ចមិនទាន់ទម្លាយនៅឡើយទេ ព្រោះសំណុំរឿងនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស៊ើបអង្កេត តាមចាប់ជនបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ព្រោះមុខសញ្ញា ត្រូវបានសមត្ថកិច្ចកំណត់បានហើយ ៕សំណាង

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម