លោក វរសេនីយ៍ឯក គាត សូនីអនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាសរុប១.២៤០.០០០៛ ចែកជូនបងប្អូនប្រជាពលរដ្ឋជនជាតិភាគតិច(ស្អូច)ចំនួន៣២គ្រួសារ.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី02 ខែឩសភា ឆ្នាំ2021 ម៉ោង 9:58 នាទី ព្រឹក

(ខេត្តព្រះសីហនុ) នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក គាត សូនីអនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍ បាននាំយកគ្រឿងឧបភោគបរិភោគ មាន អង្ករចំនួន៩០០គីឡូក្រាម មី៤៦កេស ទឹកត្រីចំនួន៣៦យួរ ទឹកស៊ីអុីវ៣៦យួរ ត្រីខ៣៦យួរនិង០១កេះធំ ម៉ាស់ អាកុល និងថវិកាសរុប១.២៤០.០០០៛ សូមបញ្ជាក់ជូនថាគ្រឿងឧបភោគបរិភោគនិងថវិកាទាំងអស់នេះគឺជាការឧបត្ថម្ភពីឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ដើម្បីយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋជនជាតិភាគតិច(ស្អូច)ចំនួន៣២គ្រួសារ ដែលរស់នៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ក្នុងពិធីចែកជូននោះក៍មានការចូលរួមពីលោក អនុសេនីយ៍ឯក ម៉ែន វណ្ណា ប្រធានស្តីទីមូលដ្ឋានអាវុធហត្ថស្រុកព្រៃនប់មន្ត្រីមេឃុំ និងនាយប៉ុស្ត៍រដ្ឋបាលឃុំសំរ៉ុងផងដែរ។

តាម លោកវរសេនីយ៍ត្រី គាត់ សូនីថ្លែងថា ពលរដ្ឋជាជនជាតិស្អូចទាំង៣២គ្រួសារក្នុងមួយគ្រួសារៗទទួលបាន

មី១កេះ

ទឹកត្រី១យូ

ត្រីខ១ឡូ

អង្ករ២៥គីឡូក្រាម

ទឹកស៊ីអ៊ីវ១យូ

ម៉ាស់

អាល់កុល

ថវិកា២០.០០០រ

លោកបានបន្តថា

ក្រៅពីឧបត្តម្ភជូនប្រជាពលរដ្ឋដែលជាជាតិភាគតិចស្អូច ទាំង៣២គ្រួសារ គ្រឿងឧបភោគបរិភោគមួយចំនួនដែលនៅសល់ មាន មីត្រីខ ទឹកត្រីទឹកស៊ីអ៊ីវ អង្ករ ម៉ាស់ អាល់កុល និងថវិកាចំនួន៦០ម៉ឺនរៀល ក្រុមការងារក៍បានផ្តល់ជូនរដ្ឋបាលឃុំសំរុង

សម្រាប់ប្រើប្រាស់ជាក់ស្តែងផងដែរ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម