អ-គ្គិ-ភ័-យ-លេប-ត្រ-បា-ក់-រោ-ង-ចក្រ-និងទីលាន-បា-ញ់-កាំ-ភ្លើ-ង-ភ្នំពេញ ២កន្លែងផ្សេងគ្នា ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ទើបគ្រប់គ្រងបានទាំងស្រុង

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី14 ខែមករា ឆ្នាំ2024 ម៉ោង 10:24 នាទី ល្ងាច

(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះរោងចក្រ និងទីលានបាញ់កាំភ្លើង ២កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

ករណីអគ្គិភ័យទី១៖ នៅម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចរោងចក្រកាត់ដេរ ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានបណ្តាលឲ្យឆាបឆេះខូចខាតកំទេចក្រណាត់អស់មួយចំនួនតូច និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ចំពោះប្រភេទសំណង់ខាងលើ គឺជាថ្មប្រក់ស័ង្កសី ដែលមានទំហំ (៦ម៉ែត្រ x ១៥ម៉ែត្រ)។

ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ១០និង១០នាទីព្រឹកនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប។

ករណីអគ្គិភ័យទី២៖ នៅម៉ោង ១១និង០០នាទីព្រឹក ដែលស្ថិតនៅចំណុចទីលានបាញ់កាំភ្លើងភ្នំពេញ ក្នុងភូមិខ្វៃ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបណ្តាលឲ្យឆេះខូចខាតផ្នែកខាងក្រោយនៃទីលានបាញ់កាំភ្លើង ទំហំ (១៤ម៉ែត្រ x ២៣ម៉ែត្រ) និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ចំពោះប្រភេទសំណង់ខាងលើ គឺជាថ្មប្រក់ស័ង្កសី ដែលមានទំហំ (២៣ម៉ែត្រ x ៧៧ម៉ែត្រ)។

ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ១និង០០នាទីរសៀលនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៣គ្រឿង ប្រើប្រាស់ទឹកអស់៥២ឡាន ស្មើរនឹង២០៨ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន ស្មើរនឹង១៦ម៉ែត្រគូប, រថយន្តបញ្ជាការដ្ឋានទ័ពពិសេសចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់៣០ឡាន ស្មើរនឹង១២០ម៉ែត្រគូប និងរថយន្តស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹក០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ ហើយនៅក្នុងនោះដែរ មិនមានអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ។

ជាចុងក្រោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការសំណូមពរដល់បងប្អូនប្រជាពរលដ្ឋទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត។ ដោយសារតែមួយរយៈនេះ ករណីអគ្គិភ័យកើតឡើងជារៀងរាល់ថ្ងៃ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ មុននឹងធ្វើដំណើរចាកចេញពីលំដ្ឋានទៅកាន់តំបន់កំសាន្ត និងទៅកន្លែងធ្វើការក្តី ត្រូវធ្វើការបិទនៅប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវមុននឹងធ្វើការចាកចេញពីលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ៕សម្របសម្រួលដោយលោកអំ ចិត


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម