រដ្ឋបាលខេត្តបន្ទាយមានជ័យចូលរួមបើកវិញ្ញាសាប្រឡងវិញ្ញាបនប័ត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯកឆ្នាំសិក្សា2023 និង 2024

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី14 ខែមករា ឆ្នាំ2024 ម៉ោង 12:42 នាទី ល្ងាច

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញកាត់វិញ្ញាសារ ប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី-ទោ-ឯក ដំណាច់ឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាល័យ សិរីសោភ័ណ។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ឯកឧត្ដម កែ សួនសុភាព និងលោកជំទាវ ក៏បានជួយឧបត្ថម្ភចង្ហានប្រគេនជូនបេក្ខសមណៈ-បេក្ខជន ព្រមទាំងឧបត្ថម្ភ ភេជ្ជៈ១០០កេស និងទឹកសុទ្ធ២៥០យួរ ក្នុងដំណើរការប្រឡងផងដែរ។សម្របសម្រួលដោយលោកហ៊ីងចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម