បុរស់ម្នាក់កំពុងដើរសុខៗត្រូវម៉ូតូបុករបួសធ្ងន់បញ្ជូនទៅកាន់មន្ទីទេព្យ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី11 ខែកញ្ញា ឆ្នាំ2023 ម៉ោង 9:27 នាទី ល្ងាច

បុរស់ម្នាក់កំពុងដើរសុខៗត្រូវម៉ូតូបុករបួសធ្ងន់បញ្ជូនទៅកាន់មន្ទីទេព្យ

ខេត្តព្រះសីហនុ ÷មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងមនុស្សដើថ្មើជើង ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវពីរធ្នូរ កាលពីវេលាម៉ោង 4:55នាទី ថ្ងៃ ច័ន្ទ ទី 11 ខែ កញ្ញា ឆ្នាំ 2023 ត្រង់ចំណុចជីងបុី 2 ស្ថិតនៅភូមិ សង្កាត់លេខ 03 ក្រុងព្រះសីហនុ។

◦ ជុំវិញហេតុការណ៍ករណីខាងលើយោងតាមប្រភពព័ត៌មានកន្លែងដឹងថា មុនពេលកើតហេតុបានឃើញម៉ូតូមួយគ្រឿង ពាក់ផ្លាកលេខ ព្រៃវែង 1U-8576 បើកបរដោយបុរសជនជាតិខ្មែរ ធ្វើដំណើរមានទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុខាងលើក៏ស្រាប់ទៅបុកជាមួយមនុស្សដើថ្មើរជើងបណ្តាលអោយរងរបួសធ្ងន់ ភេទប្រុស ឈ្មោះខេន តាន ។

ភ្លាមៗនោះអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកម៉ូតូនៅហ្នឹងកន្លែង

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់និងធ្វើការសម្របសម្រួលវាស់វែងប្រមូលយកវត្ថុតាម យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់នៅពេលដែលក្រោយ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម