ឧកញ៉ាទៀវិចិត្រ បាននាំយកសត្វល្មិចឬអណ្តើក សមុទ្រ ទម្ងន់ ធ្ងន់ មួយក្បាលទៀត ទៅព្រលែងក្នុង សមុទ្រ ធម្មជាតិវិញ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី16 ខែកក្កដា ឆ្នាំ2021 ម៉ោង 8:15 នាទី ព្រឹក

ខេត្តព្រះសីហនុ-ជាថ្មីម្តងទៀតនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១លោកឧកញ៉ាទៀវិចិត្រ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាលទៀត ទៅព្រលែងក្នុង សមុទ្រ ធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១២៦ បើ សរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ា ទៀ វិចិត្រ បានព្រលែង ទាំង ១២៦លើក ជាបន្តបន្ទាប់មកនេះ មានចំនួនជាង២០០ក្បាលហើយ។

គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែ មាន កឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែល ត្រូវបាន លែង ក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វ សមុទ្រ កម្រ ជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិចឬអណ្តើកសមុទ្រមួយនេះគឺ KH0386។

បើតាមមន្ត្រីជំនាញជលផលឲ្យដឹងបន្ថែមថា ការកឹបសៀលសម្គាល់បែបនេះ មាន សារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថា ប្រសិន បើមានការនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រដែលឃើញ មានកឹប សៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្ន កនេ សាទតាម បណ្តា ប្រទេស នានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើនពេលនេ សាទបានសត្វល្មិចឬ អណ្តើកសមុទ្រ បាននាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ ដើម្បីព្រលែងក្នុងសមុទ្រវិញក្នុងនោះលោកឧកញ៉ា ទៀវិ ចិត្រ ក៍បានថ្លែងអំណរ គុណ ដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិ រក្ស សត្វ សមុទ្រកម្រជាសកល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម