បុណ្យកឋិនទានសាមគ្គីវត្តសុវណ្ណគង្គាធារាមទឹកជុំ ចារថ្មីឃុំគោកបង្ល័ងស្រុកមង្គលបូរី ...!     

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី20 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 9:35 នាទី ព្រឹក

(ខេត្តបន្ទាយមានជ័យ) : រដូវកាលកឋិនទានបានមកដល់មិនខុសពី បណ្តា វត្តមួយចំនួនទៀតនោះឡើយសម្រាប់វត្តសុវណ្ណគង្គាធារាមទឹកជុំចារថ្មីឃុំគោកបង្ល័ងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ អាជីវករជាច្រើននាក់មានសទ្ធាជ្រះថ្លា បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆន័ ផ្ដួចផ្ដើមធ្វើអង្គកឋិនទានសាមគ្គីមួយ ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តសុវណ្ណគង្គាធារាមទឹកជុំចារថ្មីដើម្បីប្រមូលនូវបច្ច័យ កសាងសមិទ្ធផលនានាក្នុងវត្ត និងផ្គត់ផ្គង់ព្រះសង្ឃបានរៀនសូត្រជាដើម។

បើទោះជាកន្លងមកទីអារាមមួយនេះធ្លាប់ផ្ទុះអធិករណ៍ រវាងរវាង គណកម្មការ និងព្រះសង្ឃយ៉ាងក្តៅគគុកយ៉ាងណាក៏ដោយក្រោយមានការ អន្តរាគមន៍ពីសំណាក់លោកជំទាវ ហ៊ុន ស៊ីណាត បានរំលត់នូវភ្លើងកំហឹងឈានទៅបញ្ចប់ទំនាស់ផ្ទៃក្នុងបច្ចុប្បន្នព្រះគ្រូចៅអធិការបន្តដឹកនាំ អភិវឌ្ឍ និងបានកសាងសមិទ្ធផលថ្មីៗជាបន្ត បន្ទាប់ពុទ្ធបរិស័ទជឿជាក់និងគាំទ្រពេញទំហឹងនឹងបានដង្ហែរអង្ឋកឋិនទានមកតាំងពីប៉ោយប៉ែតនិងខេត្តបាត់ដំបងយ៉ាងគគ្រឹកគគ្រេង។

លោកគ្រូ វិជិរប្បបញ្ញោ ម៉ៃ ផល្លា(ព្រះគ្រូចៅអធិការ) វត្តសុវណ្ណគង្គា ធារាម ចារ្យថ្មីបានមានថេរដិការថា÷ បុណ្យកឋិនទាន ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរយើងតាំងពីយូលង់ណាស់មកហើយ ដោយគ្រប់ទីវត្តអារាមទាំងអស់ត្រូវតែទទួលអង្គកឋិនទានបានតែ ១ដង ក្នុង១ឆ្នាំ ចាប់ពីថ្ងៃ ១រោច ខែ អស្សុជ ដល់ថ្ងៃពេញបូរមីខែ កត្តិកប៉ុណ្ណោះ គឺសរុប ២៩ ថ្ងៃ។

ចំណែក ឧបាសិកា យោងសូអៀ ភូមិផ្អាវ ឃុំគោកបង្ល័ងស្រុកមង្គលបូរី បានប្រាប់ថា÷ ក្នុងនាម រូបគាត់ជា ចំណងជើងវត្ត ម្នាក់បានមើលឃើញយ៉ាងច្បាស់ នូវភាពខ្វះខាតរបស់វត្ត មួយនេះ នឹងមើលឃើញនូវការតស៊ូអត់ធ្មត់ព្យាយាមរបស់លោកគ្រូ វិជិរប្បបញ្ញោម៉ៃផល្លា ព្រះគ្រូចៅអធិការ វត្តនេះដែលលោកបានប្រកូកប្រកាស អំពាវនាវដល់ពុទ្ធ បរិស័ទទាំង ជិត ទាំងឆ្ងាយដើម្បីកសាងសមទ្ធផលនានាក្នុងវត្តនេះដែលកន្លងមកទីអារាមនេះមានការជនលិចត្រូវការចាក់ដីនឹងកសាងសង់សមិទ្ធផលជាច្រើនទៀតហើយត្រូវជំពាក់បំណុលគេច្រើនសងមិនទាន់រួចផង។

បែផ្ទុះនូវ អធិករណ៍ រវាង គណកម្មការ អាចារ្យនិងព្រះសង្ឃយ៉ាងក្តៅគគុកដោយគេមានបំណងចង់បណ្តេញគ្រូចៅអធិការចេញពីវត្តកុំតែបានប្រជាពលរដ្ឋដែលគាំទ្រនឹងស្រលាញ់ជាច្រើនបាននាំគ្នាសុំកិច្ច អន្តរាគមន៍ពីសំណាក់លោកជំទាវ ហ៊ុន ស៊ីណាតក៏ជំទាវក៏ បានជួយរំលត់នូវភ្លើងកំហឹងឈានទៅបញ្ចប់ទំនាស់ទើបបានសុខមកដល់បច្ចុប្បន្ននេះ។ក្នុងឱកាសបុណ្យកឋិននេះដែរលោកយាយក៏បានកៀងគសាច់ញាតិ បងប្អូន កូនចៅ រួមទាំងអ្នកដង្លងផងមកពីបាត់ដំបងនិងប៉ោយប៉ែតបាន៥ត្រៃ។

   លោករស់សុជាតិគណកម្មកាវត្តចារថ្មីបញ្ជាក់ថា អង្គកឋិនទានសាមគ្គី វត្តសុវណ្ណគង្គាធារាមចារថ្មីនាថ្ងៃនេះគឺទទួលបានត្រៃចំនួន៣៥ត្រៃយ៍ហើយសំរាប់បច្ច័យដែលបានមកពីផ្កាប្រាក់ដែលមិនទាន់បានសរុបទាំងអស់នឹងត្រូវតំកល់ទុកកសាងសមិទ្ធផលបន្តទៀតដែលលោកមាន៣គំរោង ទី១ លោកនឹងសាងសង់វេទិកាថ្មី១  ទី២ យើងគំរោង ដាំផ្ការៀបចំសួនជុំវិញ មាត់ស្រះ  ទី៣ មានគំរោង ធ្វើរ៉ងដាជាប់មាត់អូរសំរាប់ពុទ្ធបរិស័ទពលរដ្ឋយើងបណ្តែតប្រទីបផងដែរ៕

ព័ត៌មានទាន់ហេតុការណ៍ដោ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម