ច្នៃគ្រាប់បោកត្រីខុសបច្ចេកទេសផ្ទុះរបួសធ្ងន់ ២នាក់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី26 ខែឩសភា ឆ្នាំ2022 ម៉ោង 3:14 នាទី ល្ងាច

 

បាត់ដំបង÷ បុរស ២នាក់កែច្នៃគ្រាប់យកទៅបោកត្រីខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះទាំងមិនបានប្រុងប្រយ័ត្នត្រូវរបួសធ្ងន់។

សមត្ថកិច្ចស្រុកសំឡូតបានអោយដឹងថា÷ ហេតុការណ៍គ្រោះថ្នាក់ដោយការកែច្នៃគ្រាប់រំសេវផាវយកទៅបោកត្រីនេះបានបណ្តាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីខាងលើបានកើតឡើងនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ត្រង់ចំណុចអូរតាតឹង ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះមឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំរងរបួសដាច់កដៃម្ខាងខាងឆ្វេង និងឈ្មោះសុត សឿន ភេទប្រុស អាយុ៦២ឆ្នាំ រងរបួសដៃ ជើងខាងស្តាំ ព្រមទាំងភ្នែកខាងឆ្វេងទាំងពីរនាក់រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត ជាមួយហេតុការណ៍ខាងលើបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសការកែច្នៃផាវបង្កជាគ្រឿងផ្ទុះខុសបច្ចេកទេស ដែលវាអាចបង្កការគ្រោះថ្នាក់ដល់អាយុជីវិត ឬទ្រព្យសម្បត្តិផ្សេងៗជាយថាហេតុបានដូច្នេះគប្បីជៀសវាងដើម្បីសេចក្តីសុខសុវត្ថិភាពទាំងអស់គ្នា៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម