ឯកឧត្តម គួច ចំរើន អភិបាលដឹកនាំកិច្ចពិភាក្សាវាយតម្លៃការបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងការត្រៀមអនុវត្តវិធានការបន្

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី13 ខែឩសភា ឆ្នាំ2021 ម៉ោង 4:26 នាទី ល្ងាច


ខេត្តព្រះសីហនុៈព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាវាយតម្លៃការបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងការត្រៀមអនុវត្តវិធានការបន្ត ដោយមានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍កោតសរសើរ និងវាយតម្លៃចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តក្នុងការបំពេញតួនាទី ភារកិច្ចក្នុងការបិទខ្ទប់តំបន់ក្រហមកន្លងមកទទួលបានលទ្ធផលផ្លែផ្កា រហូតជំងឺកូវីដ-១៩ មានការថយចុះជាបន្តបន្ទាប់។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត បានសម្រេ

ទី១.បន្តការបិទខ្ទប់បន្តទៅទៀត រយៈពេល១៤ថ្ងៃ តែបន្ថយនូវកម្រិតនៃការបិទខ្ទប់ដោយមិនមានតំបន់ក្រហមបន្ទៀតទេ ដោយហេតុថាក្នុងរយៈពេលជា២០ថ្ងៃកន្លងមកនេះ ចាប់ពីការបិទខ្ទប់លើកដំបូង និងការបន្តបិទខ្ទប់លើកទី២ក្នុងរយៈពេល៧ថ្ងៃទៀតនេះ គឺក្រុមការងារបានប្រមូលយកសំណាកនៅក្នុងតំបន់ក្រហម នឹងបញ្ចប់ទាំងស្រុងនៅក្នុងថ្ងៃនេះ។ ចំនុចនេះអាចបញ្ជាក់ថា ក្រុមការងារខេត្តបានប្រមូលអ្នកវិជ្ជមានទាំងអស់មកទទួលការព្យាបាល ហើយអ្វីដែលជាតំបន់តទៀតត្រូវបានដកចេញ ប៉ុន្តែទីតាំងផ្ទះ និងទីសំណាក់មួយចំនួនដែលរកឃើញអ្នកវិជ្ជមានកូវីដ-១៩ គឺនៅជាទីតាំងក្រហមនៅឡើយ ដោយក្រុមការងារខេត្តបានចុះបិទឃ្លុំតែទាំងនោះតែប៉ុណ្ណោះ ដើម្បីកុំឱ្យមានការប៉ះពាល់ជាមួយទីតាំងផ្សេងទៀត។ ដើម្បីកុំឱ្យប៉ះពាល់នឹងជីវភាព និងសិទ្ធិក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ គឺបានកាត់បន្ថយពីតំបន់ក្រហមឱ្យទៅនៅរួមតូចជាទីតាំងក្រហម គឺផ្ទះឬទីសំណាក់ដែលមានអ្នកវិជ្ជមាន នឹងបន្តការគ្រប់គ្រងបន្តទៀត។

ទី២. ការកំណត់តំបន់លឿងទុំ រយៈពេល១៤ថ្ងៃទៀត តែបានបង្រួមឱ្យនៅតូច ដោយសារនៅមានអ្នកឆ្លង និងអ្នកប៉ះពាល់ផ្ទាល់មួយចំនួនដែលមិនទាន់ចេញរោគសញ្ញា។

ទី៣. កំណត់តំបន់លឿង ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបាន ប៉ុន្តែគឺមានការហាមប្រាមមួយចំនួន ដូចជាការប្រមូលផ្តុំ ការធ្វើពិធីផ្សេងៗ សកម្មភាពកីឡាជាក្រុម និងបន្តបិទបំរាមគោចរនៅពេលយប់។

ទី៤. ការគំរាមកំហែងធ្ងន់ធ្ងរនៅក្រុងព្រះសីហនុរបស់យើងនេះ គឺផ្តើមចេញពីទីផ្សារដែលមានការលក់ដូរប្រមូលផ្តុំគឺជាកន្លែងដែលមានការចម្លងខ្លាំង ចម្លងលឿន និងចម្លងច្រើន ដូច្នេះយើងសម្រេចមិនអនុញ្ញាតឱ្យបើកផ្សារទាំងអស់ឡើងវិញទេ ប៉ុន្តែយើងលើកទឹកចិត្តឱ្យបងប្អូនអាជីវករដែលបានត្រួតពិនិត្យសុខភាពទទួលលទ្ធផលអវិជ្ជមានពីរដងរួចហើយ បងប្អូនអាចលក់ដូរនៅតាមផ្ទះបានដោយគោរពទៅតាមស្តង់ដារផ្សារ បណ្តោះអាសន្នដែលរដ្ឋបាលខេត្តបានកំណត់(ពាក់ម៉ាស, គម្លាតសុវត្ថិភាព រវាងអ្នកលក់ និងអ្នកទិញ, លើកទឹកចិត្តឱ្យទូទាត់ថ្លៃទំនិញតាមប្រព័ន្ធធនាគារ(QRCODE) ករណីទូទាត់ប្រាក់សុទ្ធគឺមិនអនុញ្ញាតឱ្យប្រគល់ទទួលដោយផ្ទាល់នោះឡើយ, ដាក់តារាងតម្លៃ ។ល។)។

ទី៥. នៅតាមព្រំប្រទល់តំបន់លឿងគឺយើងបានដាក់ប៉ុស្តិប្រចាំការនៅតាមគោលដៅនីមួយៗ សម្រាប់ការត្រួតពិនិត្យការធ្វើដំណើរចេញចូលរបស់បងប្អូនប្រជាពលរដ្ឋដើម្បីឱ្យគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាលដែលបានធ្វើការណែនាំ រីឯអ្នកធ្វើដំណើរដោយរថយន្តឯកជនអាចជិៈបានត្រឹម៤នាក់ រថយន្តសាធារណៈត្រូវកាត់បន្ថយនៅត្រឹមពាក់កណ្តាល ត្រូវមានម៉ាស និងគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់មកកាន់ក្រុងព្រះសីហនុត្រូវគោរពឱ្យបាននូវវិធានការសុខាភិបាល និងការណែនាំ ៣.ការពារ និង៣.កុំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង ចៀសផុតពីការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់កងកម្លាំងប្រដាប់ប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចនៅតាមគោលដៅនៅក្នុងមូលដ្ឋាន ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរមកពីខាងក្រៅបើមានបញ្ហាសុខភាពមិនប្រក្រតីសូមប្រញាប់ទៅយកសំណាកនៅវេទិកា ៧មករា ដែលមានទីតាំងស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលរដ្ឋបាលខេត្តបានរៀបចំទទួលប្រជាពលរដ្ឋមកយកសំណាកគ្រប់ពេលម៉ោងធ្វើការទាំងថ្ងៃឈប់សម្រាក៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម