កម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលជនសង្ស័យម្នាក់ ពីសន្តិសុខឆាយណាថោន ពាក់ពន្ធ័នឹងករណីគ្រឿងញៀន.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី10 ខែធ្នូ ឆ្នាំ2021 ម៉ោង 2:05 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលជនសង្ស័យម្នាក់ ពីសន្តិសុខឆាយណាថោន ពាក់ពន្ធ័នឹងករណីគ្រឿងញៀន ស្ថិតនៅភូមិ​ ០៦​ សង្កាត់​លេខ​ ០៤ ក្រុង-ខេត្តព្រះសីហនុ កាលពី​វេលាម៉ោង​០៩និង៣០នាទី​​ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ភូមិ​០៦ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

 

ជនសង្ស័យមានឈ្មោះ ៖

១/ឈ្មោះ Buntharik MumthuleePrem ភេទ​ស្រី​ ជនជាតិ​ថៃ​ មុខរបរបំរេីការខារ៉ាអូខេ ទីលំនៅបច្ចុប្បន្ន ភូមិ​ ​០៦​ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ​

ស្រុកកំណេីត​ :​ ប្រទេសថៃ ។

 

វត្ថុតាងដកហូតបានរួមមាន ៖

-ម្សៅក្រាម​ពណ៍សថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ០២កញ្ចប់ ។

-ទូរសព្ទ័ ចំនួន ០១គ្រឿង ។

 

បច្ចុប្បន្នជនសង្ស័យខាងលេី កម្លាំងជំនាញកំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ ចាត់ការតាមផ្លូវច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម